នៅពេលដែលអ្នកធ្វើឲ្យវាក្លាយទៅជាទម្លាប់នៃការគេងដ៏ល្អមួយ អ្នកនឹងកាន់តែមានសុខភាពល្អ និងមានអារម្មណ៍កាន់តែល្អដែរ។ ចូរពិនិត្យខាងក្រោមនេះថា តើអ្នកអាចធ្វើរឿងទាំងនេះច្រើនប៉ុណ្ណាទៅនៅរយៈពេល ៣០ថ្ងៃក្រោយ ដើម្បីទទួលបានការគេងដ៏ល្អ និងជាទម្លាប់ដ៏ល្អនៃការគេងក្នុងជីវិត៖
- ចូលគេង និងភ្ញាក់ពីគេងទៀងពេលវេលារាល់ថ្ងៃ
- ធ្វើឲ្យបន្ទប់គេងងងឹត ស្ងាត់ និងមានផាសុកភាព
- ព្យាយាមគេងបាន ៧ ទៅ៨ម៉ោងក្នុងមួយយប់
- មិនត្រូវញ៉ាំអាហារច្រើនៗនៅជិតម៉ោងគេង
- ក្រោកពីគេង និងអានសៀវភៅបើសិនជាអ្នកមិនអាចគេងលក់
- កុំដាក់កុំព្យូទ័រ និងទូរទស្សន៍ក្នុងបន្ទប់គេង
- ដាក់ទូរស័ព្ទក្នុងថតតុក ដូច្នេះពន្លឺរបស់វាមិនអាចរំខានការគេងរបស់អ្នកបានឡើយ
- ព្យាយាមកុំគេងថ្ងៃ
- ចៀសវាងការញ៉ាំជាតិកាហ្វេអ៊ីនយ៉ាងហោចណាស់ ៦ម៉ោងមុនពេលចូលគេង
- ហាត់ប្រាណឲ្យបានច្រើនថ្ងៃក្នុងមួយសប្តាហ៍។ ចូរធ្វើវានៅពេលព្រឹកបើសិនជាអ្នកយល់ថាការហាត់ប្រាណនៅពេលល្ងាចរំខានដល់ការគេង
- ចាប់ផ្តើមធ្វើកំណត់ត្រានៃការគេង។ ចូរសរសេរអំពីរបៀបដែលអ្នកសម្រាកស្រួលប៉ុណ្ណា និងគេងយូរប៉ុណ្ណា
- មិនត្រូវញ៉ាំគ្រឿងស្រវឹងនៅពេលយប់ឡើយ
- ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីបញ្ហានៃការគេងនានាដែលអ្នកច្រើនតែមានវាជាញឹកញាប់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855