Join with Health.com.kh on Telegram

ការធ្វើ​រោគវិនិច្ឆ័យ ទៅលើ​ជំងឺ​រលាក​ខ្នែង​ពោះវៀន អាចជា​រឿង​ពិបាក​មួយ​។ រោគសញ្ញា​នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន មាន​ជា​ញឹកញាប់ គឺ​មិន​ច្បាស់លាស់​ទេ ឬ អាច​មាន​ការ​ស្រដៀង​គ្នា​យ៉ាងខ្លាំង ទៅ​នឹង​ជំងឺ​ផ្សេងៗ​ទៀត​រួម​ទាំង បញ្ហា​ថង់​ទឹក​មាត់​,  ប្លោកនោម ឬ ការឆ្លង​មេរោគ​រលាក​ផ្លូវ​ទឹកនោម  ជំងឺ Crohn, ការ​រលាក​ក្រពះ​, ការ​រលាក​ពោះវៀន និង បញ្ហា​ក្រពេញ​អូ​វ៉ែ​។​


​ការ​ធ្វើ​តេស្ត​ដូចខាងក្រោម​នេះ ជាធម្មតា​ត្រូវបាន​ប្រើ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​៖

  • ​ការ​ពិនិត្យ​ទៅលើ​ពោះ ដើម្បី​រកឱ្យឃើញ​ការ​រលាក​
  • ​ការ​ធ្វើ​តេស្ត​ទឹកនោម ដើម្បី​រក​ឱ្យ​ឃើញ​ក្រែង​មាន​ការឆ្លង​មេរោគ​រលាក​ផ្លូវ​ទឹកនោម
  • ការ​ពិ​ន្យិ​មើល​តាម​គូ​ថ​
  • ​ការ​ធ្វើ​តេស្ត ឈាម ដើម្បី​មើល​ថា​តើ រាងកាយ របស់​អ្នក​ត្រូវបាន ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​មេរោគ ឬ​អត់​
  • ​CT ស្កេន ឬ ការធ្វើ​អេកូ​៕