ទម្លាប់របស់មនុស្សយើងមុនពេលចូលគេង អាចជាដើមហេតុដ៏ធ្ងន់ធ្ងររហូតដល់គេងមិនបានគ្រប់គ្រាន់នៅពេលយប់បាន។ ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរតែឈប់ធ្វើមុនពេលចូលគេង៖

  • លេបថ្នាំគ្មានវេជ្ជបញ្ជាដែលផ្ទុកទៅដោយសារធាតុ Pseudoephendrine ដែលមានក្នុងថ្នាំកែរោគផ្តាសាយ និងធ្វើឲ្យអ្នកគេងមិនលក់។ ចូរជ្រើសរើសថ្នាំណាដែលមានរូបមន្តធាតុផ្សំសម្រាប់ប្រើពេលយប់ និងអាចជួយឲ្យអ្នកមានអារម្មណ៍ងងុយគេងវិញ។ 
  • ចូរចំណាយពេលផ្ញើសារ មើលទូរទស្សន៍ ឬនៅមុខកំព្យូទ័ររយៈពេលខ្លីបានហើយមុនពេលគេង
  • ចូរងូតទឹកក្តៅមុនពេលគេង។ យកល្អគួរតែងូតទឹកបែបនេះប្រហែលរយៈពេលមួយម៉ោងមុនពេលអ្នកគេង ព្រោះវានឹងធ្វើឲ្យសីតុណ្ហភាពរាងកាយធ្លាក់ចុះម្តងទៀតនៅពេលគេង
  • ចូរកុំបណ្តោយខ្លួនញ៉ាំអាហារសម្បូរជាតិខ្លាញ់ ឬអាហារសម្រន់ដែលមានជាតិប្រៃច្រើនអី ព្រោះវាអាចធ្វើឲ្យអ្នកគេងយល់សុបិន្តអាក្រក់បាន
  • ចូរញ៉ាំជាតិកាហ្វេអ៊ីនតែពេលព្រឹកបានហើយ ព្រោះវាអាចធ្វើឲ្យរាងកាយរបស់អ្នកធ្វើការបានល្អ និងយូររហូតដល់ ១២ម៉ោងឯណោះ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង