មុនពេលអ្នកឲ្យថ្នាំគ្រប់ប្រភេទទៅកូនលេប រួមទាំងថ្នាំគ្មានវេជ្ជបញ្ជាផងនោះ ចូរពិគ្រោះជាមួួយគ្រូពេទ្យ ឬឱសថការីដែលណែនាំថ្នាំនេះឲ្យអ្នកប្រើផង។ ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរតែសួរបន្ថែម៖
- ហេតុអ្វីបានជាណែនាំថ្នាំទាំងនោះឲ្យប្រើ ហើយតើវាអាចមានឥទ្ធិពលអ្វីខ្លះទៅលើអាការៈរបស់កូនអ្នក?
- តើគួរឲ្យកូនប្រើច្រើនប៉ុណ្ណា និងញឹកញាប់ប៉ុណ្ណា?
- តើវាមានផលរំខានធ្ងន់ធ្ងរអ្វីដែរទេ?
- តើកូនអ្នកគួរតែចៀសវាងអាហារ ឬសកម្មភាពណាមួយដែរឬអត់ខណៈពេលកំពុងតែប្រើថ្នាំទាំងអស់នោះ?