អ៊ឹមរ៉ាយ( MRI )គឺជាបច្ចេកទេសដែលប្រើដែនម៉ាញេទិច និងរលកវិទ្យុដើម្បីបង្កើតជារូបភាព យ៉ាងលម្អិតនៃសរីរាង្គ និងជាលិកាដែលនៅក្នុងរាងកាយរបស់អ្នក។ ម៉ាស៊ីនអ៊ឹមរ៉ាយ(MRI) គឺជាម៉ាស៊ីនដែលមានទំហំធំ មានមេដែកដែលមានរាងជាបំពង់។ ពេលដែលអ្នកគេងនៅខាង ក្នុងម៉ាស៊ីនអ៊ឹមរ៉ាយ(MRI) ដែនម៉ាញេទិកតម្រៀបអាតូមអ៊ីដ្រូសែនជាបណ្តោះអាសន្ន នៅក្នុងរាងកាយរបស់អ្នក។ រលកវិទ្យុបណ្តាលឱ្យអាតូមបានត្រឹមគ្នា ដើម្បីបង្កើតជាសញ្ញា ដែលមានកម្លាំងខ្សោយ ដែលត្រូវបានប្រើដើម្បីបង្កើតជារូបភាពកាត់ទទឹងនៃអ៊ឹមរ៉ាយ (MRI) ជាចំណិតៗ។
ម៉ាស៊ីនអ៊ឹមរ៉ាយ(MRI) អាចត្រូវបានប្រើដើម្បីផលិតជារូបភាព 3Dផងដែរដែលអាចបង្ហាញរូប ភាពពីគ្រប់មុំផ្សេងគ្នាជាច្រើន។
អ៊ឹមរ៉ាយ(MRI)គឺជាវិធីថតឆ្លុះដែលមិនមានការលុកលុយ (noninvasive) មួយសម្រាប់អោយ វេជ្ជបណ្ឌិតដើម្បីពិនិត្យមើលសរីរាង្គជាលិកា និងប្រព័ន្ធឆ្អឹងរបស់អ្នក។ វាបង្កើតជារូបភាពដែលមានភាពច្បាស់លាស់ខ្ពស់ដែលជួយក្នុងការធ្វើរោគវិនិច្ឆ័យលើបញ្ហា សុខភាពខុសគ្នាជាច្រើន។
វត្តមាននៃដែកក្នុងរាងកាយរបស់អ្នកអាចជាគ្រោះថ្នាក់ ឬអាចប៉ះពាល់ដល់ផ្នែកមួយនៃរូបភាព របស់អ៊ឹមរ៉ាយ(MRI)។ មុនពេលទទួលយកការថតអ៊ឹមរ៉ាយ (MRI) សូមប្រាប់ដល់គ្រូពេទ្យ បញ្ជាម៉ាស៊ីនប្រសិនបើអ្នកមានលោហៈធាតុណាមួយ ឬឧបករណ៍អេឡិចត្រូនិចនៅក្នុងខ្លួន របស់អ្នកដូចជា :
- សន្លាក់សិប្បនិម្មិតធ្វើអំពីលោហធាតុ
- ប្រឹសបេះដូងសិប្បនិម្មិត
- ថ្មបេះដូង
- Cochlear Implants
- គ្រាប់កាំភ្លើង អំបែងគ្រាប់បែក ឬប្រភេទផ្សេងទៀតណាមួយនៃបំណែកដែក
មុនពេលអ្នកកំណត់ពេលថតអ៊ឹមរ៉ាយ (MRI) សូមប្រាប់វេជ្ជបណ្ឌិតរបស់អ្នកប្រសិនបើអ្នក គិតថាអ្នកមានផ្ទៃពោះ។ ផលប៉ះពាល់នៃដែនម៉ាញេទិចទៅលើទារកមិនត្រូវបានគេដឹងច្បាស់ លាស់នៅឡើយ។ គ្រូពេទ្យរបស់អ្នកអាចនឹងណែនាំអ្នកអោយជ្រើសរើសយកវិធីផ្សេងជំនួស។
វាជាការសំខាន់ផងដែរដើម្បីពិភាក្សាពីបញ្ហាតម្រងនោម ឬថ្លើមណាមួយជាមួយនឹងគ្រូពេទ្យ និងគ្រូពេទ្យបញ្ជាម៉ាស៊ីនរបស់អ្នកដោយសារតែមានបញ្ហាជាមួយនឹងសរីរាង្គទាំងនេះអាចនឹង កម្រិតការប្រើប្រាស់នៃសារធាតុចាក់ដើម្បីថតបានច្បាស់(Contrast) ក្នុងអំឡុងពេលការថត ឆ្លុះរបស់អ្នក៕