ការធ្វើតេស្តកូឡេស្តេរ៉ុល(Cholesterol)គឺជាការធ្វើតេស្តឈាមដែលអាចវាស់បរិមាណនៃ កូឡេស្តេរ៉ុល(Cholesterol) និងទ្រីគ្លីសេរីត(Triglyceride)ដែលមាននៅក្នុងឈាមរបស់អ្នក។ ការធ្វើតេស្តកូឡេស្តេរ៉ុល(Cholesterol) អាចជួយកំណត់នូវហានិភ័យនៃការបង្កើតជាបន្ទះ ខ្លាញ់នៅក្នុងសរសៃឈាមរបស់អ្នកដែលអាចនាំអោយសរសៃឈាមរួមតូច ឬស្ទះសសៃ ឈាមនៅពេញរាងកាយរបស់អ្នកផងដែរ។ កម្រិតកូឡេស្តេរ៉ុល(Cholesterol) ខ្ពស់ជាធម្មតា មិនបណ្តាលឱ្យមានសញ្ញា ឬរោគសញ្ញាណាមួយឡើយដូច្នេះការធ្វើតេស្តកូឡេស្តេរ៉ុល (Cholesterol)គឺជាវិធីដ៏សំខាន់មួយ។ កម្រិតកូឡេស្តេរ៉ុល(Cholesterol)ខ្ពស់ជាញឹកញាប់គឺជា ហានិភ័យមួយដ៏សំខាន់សម្រាប់ជំងឺបេះដូង។
ការធ្វើតេស្តកូឡេស្តេរ៉ុល(Cholesterol)ត្រូវបានធ្វើដើម្បីកំណត់ថាតើកូឡេស្តេរ៉ុល(Cholesterol) ក្នុងឈាមរបស់អ្នកខ្ពស់ និងប៉ាន់ប្រមាណនូវហានិភ័យនៃការវិវត្តរបស់អ្នកនៃជំងឺបេះដូង។
មនុស្សពេញវ័យទាំងអស់ដែលមានអាយុចាប់ពី២០ឆ្នាំ ឬចាស់ជាងនេះគួរតែមានការធ្វើតេស្ត កូឡេស្តេរ៉ុល(Cholesterol) រៀងរាល់ប្រាំឆ្នាំម្តង។ ល្អបំផុតអ្នកគួរតែចាប់ផ្តើមមានត្រួតពិនិត្យ ជាតិកូលេស្តេរ៉ុល(Cholesterol)ក្នុងឈាមរបស់អ្នកក្នុងអំឡុងពេលដែលអ្នកចាប់ផ្តើមមានអាយុ ២០ឆ្នាំ។ អ្នកគួរតែមានការត្រួតពិនិត្យជាតិកូឡេស្តេរ៉ុល(Cholesterol)ក្នុងឈាមរបស់អ្នកនៅ ពេលដែលអ្នកកំពុងមានសុខភាពល្អ។ ជំងឺឈឺភ្លាម(acute illness) គាំងបេះដូង ឬស្ត្រេស(stress)ធ្ងន់ធ្ងរអាចប៉ះពាល់ដល់កម្រិតកូឡេស្តេរ៉ុល(Cholesterol) របស់អ្នក។
ការធ្វើតេស្ត កូលេស្តេរ៉ុលគឺមានសារៈសំខាន់ណាស់ជាពិសេសប្រសិនបើអ្នក:
- មានប្រវត្តិគ្រួសារដែលមានកូលេស្តេរ៉ុល(Cholesterol) ខ្ពស់ ឬមានជំងឺបេះដូង
- លើសទម្ងន់(overweight)
- អសកម្ម
- មានជំងឺទឹកនោមផ្អែម
- បរិភោគអាហារដែលមានជាតិខ្លាញ់ខ្ពស់
- បុរសមានអាយុលើសពី៤៥ឆ្នាំ ឬស្ត្រីដែលមានវ័យចំណាស់ជាង៥៥ឆ្នាំ
កត្តាទាំងនេះបានបង្កើននូវហានិភ័យនៃការវិវត្តទៅរកកម្រិតកូឡេស្តេរ៉ុល(Cholesterol) ខ្ពស់ក្នុងឈាម និងការមានជំងឺបេះដូង។ប្រសិនបើអ្នកមានកម្រិតកូឡេស្តេរ៉ុល(Cholesterol)ខ្ពស់គ្រូពេទ្យចង់ឱ្យអ្នកធ្វើតេស្ត បន្ថែមទៀតឱ្យបានញឹកញាប់។ ពិភាក្សាជាមួយវេជ្ជបណ្ឌិតពីភាពញឹកញាប់ដែលអ្នកគួរតែធ្វើ តេស្តកូឡេស្តេរ៉ុល(Cholesterol)ប្រសិនបើកម្រិតកូឡេស្តេរ៉ុល(Cholesterol) ក្នុងឈាមរបស់ អ្នកស្ថិតក្នុងកម្រិតមិនធម្មតា។ប្រសិនបើអ្នកមានប្រវត្តិគ្រួសារនៃជំងឺបេះដូងវេជ្ជបណ្ឌិតអាចនឹងធ្វើតេស្តកត្តាហានិភ័យ ដទៃទៀតដូចជាការធ្វើតេស្តលីប៉ូប្រូតេអ៊ីន(Lipoprotein)ដែលមិនមែនជាផ្នែកនៃតេស្តកូលេស្តេរ៉ូលស្តង់ដា។
ថ្នាំមួយចំនួនទំនងជាបង្កើនកម្រិតកូលេស្តេរ៉ូលក្នុងឈាមដូចជា ពពួកអាណាបូលីចស្តេរ៉ូអ៊ីត (Anabolic steroid) បែតា ប្លុកឃ័រ(Beta blocker) អេពីណេហ្វ្រីន(epinephrine) វីតាមីន ដេ(Vitamin D) ថ្នាំគ្រាប់ពន្យាកំនើតជាដើម៕