ការហាត់ប្រាណគឺជាមធ្យោបាយដ៏អស្ចារ្យមួយដើម្បីជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម ប៉ុន្តែអ្នកត្រូវតែចាំថា គ្រប់ពេលដែលអ្នកហាត់ប្រាណគឺរក្សាសុវត្ថិភាពជាចំបងផង។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗដែលអ្នកគួរធ្វើ៖
- ចូរចៀសវាងការលើកទម្ងន់ធ្ងន់ៗបើសិនជាអ្នកមានជំងឺលើសសម្ពាធឈាម បញ្ហាភ្នែក ឬបញ្ហានានានៅសរសៃឈាម
- ចូរប្រើប្រាស់ដោយប្រុងប្រយ័ត្នបើសិនជាអ្នកមានការខូចខាតសរសៃប្រសាទនៅប្រអប់ជើង។ ចូរពាក់ស្រោមជើងក្រាសៗ និងស្បែកជើងត្រូវល្អ និងពិនិត្យរកមើលប្រអប់ជើងថាមានរបួសអ្វីឬអត់ក្រោយពីហាត់ប្រាណរួច
- ចូរពិភាក្សាជាមួយគ្រូពេទ្យអំពីលំហាត់ប្រាណណាមួយដែលមានសុវត្ថិភាពសម្រាប់អ្នក
- ចូរយកចិត្តទុកដាក់ទៅលើការចៀសវាងការខ្វះជាតិស្ករក្នុងឈាម ជាពិសេសនៅពេលដែលអ្នកចាក់អាំងស៊ុយលីន។ ចូរញ៉ាំអាហារសម្រន់តិចតួចផងបើសិនជាជាតិស្ករក្នុងឈាមតិចជាង ១០០។ ហើយកុំភ្លេចញ៉ាំទឹកឲ្យបានច្រើនផង
- ចូរចៀសវាងការហាត់ប្រាណបើសិណជាអ្នកមានវត្តមានជាតិកេតូនក្នុងទឹកនោម និងជាតិស្ករក្នុងឈាមមិនទាន់ញ៉ាំអី ៨ម៉ោង ចាប់ពី ២៥០ឡើងទៅ៕