ការចាក់បូមយកទឹកខួរឆ្អឹងខ្នង(Lumbar Puncture) គឺត្រូវបានធ្វើឡើងនៅលើខ្នងផ្នែក ខាងក្រោម។ ក្នុងអំឡុងពេលចាក់បូមយកទឹកខួរឆ្អឹងខ្នង(Lumbar Puncture) ម្ជុលត្រូវបាន ស៊កបញ្ចូលនៅចន្លោះរវាងឆ្អឹងកងខ្នង(lumbar bone)ពីកង់ដើម្បីបូមយកទឹកខួរឆ្អឹងខ្នង (cerebrospinal fluid)ដែលជាសារធាតុដែលនៅជុំវិញខួរក្បាល និងខួរឆ្អឹងខ្នងដែលមាននាទី ដើម្បីការពារពីការរងរបួស។
ការចាក់បូមយកទឹកខួរឆ្អឹងខ្នង(Lumbar Puncture)អាចជួយធ្វើរោគវិនិច្ឆ័យនៃការឆ្លងមេរោគ ធ្ងន់ធ្ងរដូចជា ជំងឺរលាកស្រោមខួរក្បាល បញ្ហានៃប្រព័ន្ធសរសៃប្រសាទកណ្តាល ដូចជាជំងឺ Guillain-Barre និងជំងឺក្រិនសរសៃឈាម ឬមហារីកខួរក្បាល ឬឆ្អឹងខ្នងជាដើម។ ពេលខ្លះ គ្រូពេទ្យប្រើវិធីចាក់បូមយកទឹកខួរឆ្អឹងខ្នង(Lumbar Puncture)នេះដើម្បីចាក់ថ្នាស្ពឹក ឬសារធាតុ គីមីដើម្បីព្យាបាលចូលទៅក្នុងទឹកខួរឆ្អឹងខ្នង(cerebrospinal fluid)។
ការចាក់បូមយកទឹកខួរឆ្អឹងខ្នង(Lumbar Puncture)ត្រូវបានធ្វើឡើងដើម្បី៖
- បូមយកទឹកខួរឆ្អឹងខ្នង(cerebrospinal fluid)សម្រាប់ការវិភាគនៅក្នុងមន្ទីរពិសោធន៍
- វាស់សម្ពាធនៅក្នុងទឹកខួរឆ្អឹងខ្នង(cerebrospinal fluid)
- ចាក់ថ្នាំស្ពឹកតាមឆ្អឹងខ្នង ថ្នាំសារធាតុគីមី ឬថ្នាំដទៃទៀត
- ប្រើជាតិពណ៌( myelography ) ឬសារធាតុវិទ្យុសកម្ម ( cisternography ) ចូលទៅក្នុង ទឹកខួរឆ្អឹងខ្នង(cerebrospinal fluid)ដើម្បីធ្វើឲ្យមានរូបភាពនៃលំហូររបស់ទឹកខួរឆ្អឹងខ្នង
ព័ត៌មានដែលប្រមូលបានមកពីការចាក់បូមយកទឹកខួរឆ្អឹងខ្នង(Lumbar Puncture) អាចជួយ ធ្វើរោគវិនិច្ឆ័យនៃ :
- ការឆ្លងមេរោគបាក់តេរី ផ្សិត និងវីរុសដ៏ធ្ងន់ធ្ងរមួយចំនួនរួមទាំងជំងឺរលាកស្រោមមខួរ រលាកខួរក្បាល និងជំងឺស្វាយ
- ការហូរឈាមនៅជុំវិញខួរក្បាល ( subarachnoid hemorrhage )
- ជំងឺមហារីកមួយចំនួនដែលពាក់ព័ន្ធនឹងខួរក្បាល ឬខួរឆ្អឹងខ្នង
- ការរលាកជាក់លាក់ណាមួយនៃប្រព័ន្ធសរសៃប្រសាទដូចជា ជំងឺក្រិនសរសៃឈាម និងជំងឺ Guillain-Barre ជាដើម៕