ចែករំលែក
  • 78
  •  
  •  

ទឹកនោមមនុស្សយើងធម្មតាគឺថ្លា ហើយក៏អាចមានពណ៌លឿងព្រឿងៗដែរ។ នៅពេលទឹកនោមមិនមានលក្ខណៈថ្លារបស់វាទេ វាច្រើនតែសម្តៅទៅលើភាពខាប់ ឬទឹកនោមមានពពុះ។ ទឹកនោមដែលខាប់ ឬពពុះប្រហែលជាកើតឡើងម្តងម្កាលដោយសារតែការខ្សោះជាតិទឹកតិចតួច ឬអាចកើតឡើងនៅពេលមិនមានរោគសញ្ញាអ្វីផ្សេងតែអាចបាត់ទោវិញលឿន។ វាគ្រាន់តែជាផលវិបាកតិចតួចប៉ុណ្ណោះ។ 

មានជំងឺច្រើនណាស់ដែលអាចធ្វើឲ្យមានប្រូតេអ៊ីនច្រើន ឬសារធាតុគ្រីស្តាលក្នុងទឹកនោមច្រើន ដែលធ្វើឲ្យទឹកនោមមានសភាពខាប់ៗ ឬពពុះ។ ការបង្ករោគនៅកន្លែងណាមួយក្នុងផ្លូវទឹកម៉ូត្រ ដូចជា ប្លោកនោម ឬបង្ហួរនោមទាំងបុរស និងស្រ្តី ក៏អាចធ្វើឲ្យមានឈាម ឬខ្ទុះចេញតាមទឹកនោម ដែលមើលទៅឃើញសភាពជាខាប់ៗបានដែរ។ 

ក្រៅពីនេះ មូលហេតុភាគច្រើននៃការមានឈាមក្នុងទឹកនោមអាចធ្វើឲ្យទឹកនោមមើលទៅខាប់ដែឬ ដោយសារតែវត្តមានរបស់ឈាម។ សម្រាប់ស្រ្តីដែលមានជំងឺរលាកទ្វារមាស (កើតឡើងដោយសារជំងឺកាមរោគដូចជាប្រមេះទឹកបាយ) ការហូរទឹករំអិលតាមទ្វារមាស ពេលខ្លះប្រហែលជាធ្វើឲ្យទឹកនោមមានបាក់តេរី និងបង្កជាភាពខាប់ដល់ទឹកនោមបាន៕

មតិរបស់អ្នក

Please enter your comment!
Please enter your name here