បើសិនជា​អ្នក​កំពុង​តែ​ព្យាយាម​មាន​ផ្ទៃពោះ ជា​ពិសេស​ជា​លើក​ដំបូង​ទៀត​នោះ វា​អាច​នឹង​មានការ​ពិបាក​យល់ ឬ​សង្ស័យ​ថា​អ្វី​ៗ​ធម្មតា​ឬ​អត់​ណាស់​។ អ្វី​ដែល​ជា​ការ​បារម្ភ​ធំ​ជាងគេ​នោះ​គឺថា​ពេល​ណា​ដឹង​ថា​វា​ជា​ការ​រលូត​កូន ជា​ពិសេស​បើសិនជា​អ្នក​ធ្លាប់​ជួប​អាកា​រៈ​នេះ​ម្តង​រួច​ហើយ​។

យ៉ាងណាមិញ សម្រាប់​ដំណាក់កាល​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ ជា​ពិសេស​ត្រីមាស​ដំបូង បើសិនជា​មាន​អាកា​រៈ​ឡើង​កន្ទួល​លើ​ស្បែក​នៅ​ទ្វារមាស ឬ​ធ្លាក់ឈាម វា​អាច​ជា​សញ្ញា​បញ្ជាក់​ថា រលូត​កូន​ហើយ​។

បើសិនជា​អ្នក​មិន​មក​រដូវ​ច្រើន​ជាង​មួយ​ខែ ឬ​មួយ​ខែ​កន្លះ រឿង​ដំបូង​គេ​ដែល​ត្រូវ​គិត​គឺ​ធ្វើតេស្ត​រក​មើល​ការ​មាន​ផ្ទៃពោះ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្នុង​ករណី​ខ្លះ ការ​ដែល​ក្រ​មក​រដូវ អាច​ជា​សញ្ញា​មួយ​នៃ​ការ​ក្រ​ជ្រុះ​អូ​វ៉ុល ហើយ​ក៏​មិន​បញ្ជាក់​ថា​រលូត​កូន​ដែរ​។

យ៉ាងណាមិញ មាន​ករណី​ច្រើន​ណាស់​ដែល​ស្ត្រី​មិន​មក​រដូវ ហើយ​ពេល​ធ្វើតេស្ត​រក​មើល​មាន​ផ្ទៃពោះ​ទៅ​ឃើញ​វិជ្ជមាន​។ ប៉ុន្តែ​បើសិនជា​នាង​ឃើញ​មានការ​ធ្លាក់​ឈាមរដូវ​នៅ​រយៈពេល ១៥​ថ្ងៃក្រោយ នោះ​អាច​ជា​សញ្ញា​មិនល្អ​មួយ​ដែល​បញ្ជាក់​ថា ការ​មាន​ផ្ទៃពោះ ឬ​កូន​ក្នុង​ផ្ទៃ​មិន​មានជីវិត​រស់នៅ​ទេ​។

ដូច្នេះ បើសិនជា​អ្នកមាន​ផ្ទៃពោះ ប៉ុន្តែ​មានការ​ចេញ​កន្ទួល​លើ​ស្បែក ឬ​ធ្លាក់ឈាម​រយៈពេល​មួយ​ខែ ឬ​ពីរ​ខែ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​ស្ត្រី​ដើម្បី​ធ្វើតេស្ត​មើល​ថា​មាន​អ្វីមួយ​ខុស​ប្រក្រតី​ឬ​អត់​ចំពោះ​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង