ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកដែលមានបញ្ហានៃការគេងមិនដកដង្ហើមមានការកើនឡើងហានិភ័យនៃជំងឺដក់ទឹកក្នុងភ្នែក ហើយគួរតែត្រូវបានតាមដានចំពោះជំងឺភ្នែកនេះ។
អ្នកស្រាវជ្រាវបានពិនិត្យលើអ្នកដែលមានអាយុលើសពី៤០ឆ្នាំចំនួនជាង១.០០០នាក់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានបញ្ហានៃការគេងមិនដកដង្ហើម ហើយបានប្រៀបធៀបពួកគេទៅនឹងក្រុមដែលមានការគ្រប់គ្រងដែលមានចំនួនជាង៦.០០០នាក់ដែលមិនមានបញ្ហានៃការគេងមិនដកដង្ហើម។
អ្នកដែលមានបញ្ហានៃការមិនដកដង្ហើមនៅពេលគេងគឺមាន១,៦៧ដងហាក់ដូចជាងាយវិវត្តទៅជាជំងឺដក់ទឹកក្នុងភ្នែកអំឡុងពេល៥ឆ្នាំនៃការធ្វើរោគវិនិច្ឆ័យនៃការគេងមិនដកដង្ហើមរបស់ពួកគេច្រើនជាងក្រុមដែលមានការគ្រប់គ្រង។ នេះដោយយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Ophtalmology។
ជំងឺដក់ទឹកក្នុងភ្នែកគឺជាមូលហេតុទី២ដែលបង្កអោយងងឹតភ្នែកក្នុងពិភពលោក។ ខណៈពេលដែលការស្រាវជ្រាវពីមុនបានរកឃើញថា ជំងឺដក់ទឹកក្នុងភ្នែកកើតមានជាញឹកញាប់ក្នុងចំនោមអ្នកដែលមានបញ្ហានៃការគេងមិនដកដង្ហើមនោះ, ការស្រាវជ្រាវនេះបានសរុបថា ការគេងមិនដកដង្ហើមគឺជាកត្តាហានិភ័យមួយចំពោះជំងឺដក់ទឹកក្នុងភ្នែក។
ហឺង ឈីងលីន (Herng-Ching Lin) ដែលមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Taipei បាននិយាយថា យើងសង្ឃឹមថា ការស្រាវជ្រានេះជម្រុញដល់គ្រូពេទ្យអោយមានការដាស់អារម្មណ៍លើការផ្សារភ្ជាប់គ្នារវាងបញ្ហានៃការមិនដកដង្ហើមពេលគេង និងជំងឺដក់ទឹកក្នុងភ្នែក ហើយជម្រុញអោយមានការព្យាបាលដែលយើងត្រូវការ។
ការគេងមិនដកដង្ហើម ដែលត្រូវបានសម្គាល់ដោយស្ទះផ្លូវដកដង្ហើមអំឡុងពេលគេង បានប៉ះពាល់ល់មនុស្សជាង១០០លាននាក់ក្នុងពិភពលោក ហើយជិត៦០លាននាក់មានជំងឺដក់ទឹកក្នុងភ្នែក។ ប្រសិនបើមិនព្យាបាលទេនោះ, ជំងឺដក់ទឹកក្នុងភ្នែកបានបន្ថយគំហើញ និងអាចបណ្តាលអោយងងឹតភ្នែកដោយមានការខូចខាតសរសៃវិញាណគំហើញ។
ជិតពាក់កណ្តាលនៃអ្នកដែលមានជំងឺដក់ទឹកក្នុងភ្នែកគឺប្រុងប្រយ័ត្ន, ដោយសារតែជំងឺនេះគឺមិនឈឺ ហើយការបាត់បង់គំហើញគឺកើតមានជាញឹកញាប់។
គ្រប់មនុស្សពេញវ័យទាំងអស់គួរតែធ្វើការពិនិត្យភ្នែកពេលឈានចូលអាយុ៤០ឆ្នាំ នៅពេលដែលសញ្ញានៃជំងឺ និងការប្រែប្រួលគំហើញអាចចាប់ផ្តើមកើតមាន៕