ជាធម្មតាការកណ្ដាស់មិនផ្ដល់គ្រោះថ្នាក់គួរឱ្យព្រួយបារម្ភ ប៉ុន្តែអាការៈចង់កណ្ដាស់មិនឈប់អាចបង្កការរំខានណាស់ដោយពិបាកក្នុងច្រមុះនិងហៀរទឹកភ្នែក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អាការៈកណ្ដាស់អាចបណ្ដាលមកពីកត្តាជាច្រើនដូចជាលំអងផ្កា ធូលី ផ្សែង និងសូម្បីការផ្លាស់ប្ដូរអាកាសធាតុ។ ទោះបីជាយ៉ាងណាដើម្បីបញ្ឈប់អាការៈនេះអ្នកមិនចាំបាច់លេបថ្នាំភ្លាមឡើយ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់អាការៈកណ្ដាស់ឆាប់រហ័ស ៖

១. ម្រេចខ្មៅ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្រេចខ្មៅម៉ដ្ឋកន្លះស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ និងទទួលទានឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។ អ្នកក៏អាចខ្ពុរមាត់ជាមួយទឹកល្បាយនេះដើម្បីកម្ចាត់រាល់វីរុសដែលបង្កឱ្យកណ្ដាស់។

២. វីតាមីន C

គន្លឹះដ៏ងាយបំផុតមួយទៀតដើម្បីទប់ស្កាត់និងបញ្ឈប់អាការៈកណ្ដាស់ គឺតាមរយៈការបង្កើនការទទួលទានអាហារដែលមានផ្ទុកសម្បួរទៅដោយវីតាមីន C។ អ្នកក៏អាចពិគ្រោះជាមួយគ្រូពេទ្យមុននឹងជ្រើសរើសទទួលទានថ្នាំគ្រាប់វីតាមីន C ដើម្បីប្រាកដថារាងកាយទទួលបានវីតាមីននេះគ្រប់គ្រាន់ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។

៣. ខ្ញី

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ខ្ញីស្រស់ ១ ដុំឱ្យក្លាយជាចំណិតតូចៗ រួចដាក់ចូលក្នុងទឹក ១ ពែង និងដាំឱ្យពុះ។ អ្នកអាចបន្ថែមទឹកឃ្មុំចូលបន្តិចដើម្បីបង្កើនរសជាតិ។ ទទួលទាននៅមុនពេលចូលគេង។

៤. ទឹក

ដើម្បីបំបាត់អាការៈកណ្ដាស់អ្នកគ្រាន់តែទទួលទានទឹកក្ដៅឧណ្ហៗ ១ កែវជាការស្រេច។ ទឹកជួយកម្ចាត់រាល់ជាតិពុលដែលបង្កអាការៈកណ្ដាស់។

៥​. ខ្ទឹមស

ប្រសិនបើអ្នកកំពុងទទួលរងអាការៈនៃបញ្ហាប្រព័ន្ធផ្លូវដង្ហើមខាងលើ នោះមួយក្នុងចំណោមរូបមន្តធម្មជាតិដ៏ល្អបំផុតដែលគួរយកមកប្រើប្រាស់ គឺខ្ទឹមស។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបុកខ្ទឹមសពី ៤ ទៅ ៥ កំពឹសឱ្យក្លាយជាល្បាយខាប់ៗ រួចស្រូបយកក្លិនខ្ទឹមដើម្បីសម្អាតផ្លូវដង្ហើម។ វិធីនេះមិនត្រឹមតែបញ្ឈប់អាការៈកណ្ដាស់តែប៉ុណ្ណោះទេ ប៉ុន្តែជួយឱ្យអ្នកដកដង្ហើមបានស្រួលផងដែរ។ អ្នកក៏អាចប​ន្ថែមខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃដើម្បីទទួលបានប្រព័ន្ធភាពស៊ាំដែលរឹងមាំប្រឆាំងជំងឺផ្សេងៗ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង