​វ៉ាក់សាំង​កូ​វីដ​-19 របស់ Pfizer មិនមែនជា​ការវិវត្ត​គួរឱ្យ​រំភើប​តែមួយគត់​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​នេះ​ទេ​។ កាលពី​ថ្ងៃទី​១៥ ខែធ្នូ រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក​បានចេញ​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​ជាបន្ទាន់​មួយទៀត គឺ​ការធ្វើ​តេ​ស្តិ៍​កូ​វីដ​-១៩ នៅផ្ទះ​ដោយ​ខ្លួនឯង ក្នុងប្រទេស​លើកដំបូង ដែល​មិន​ត្រូវការ​មន្ទីរពិសោធន៍ ឬ​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ទេ​។​

​ការធ្វើ​តេស្ត​នៅផ្ទះ​នេះ គឺ​ដើម្បី​បន្ធូរ​បន្ទុក​ដល់​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព និង​មន្ទីរពិសោធន៍ និង​ដើម្បី​ព​ន្លឿ​ន​ដំណើរការ​ទាំងមូល​។ ម្យ៉ាងវិញទៀត​អ្នក​ដែល​ធ្វើតេស្ត​ច្រើនតែ​ប្រឈម​នឹង​ផ្លូវ​វែងឆ្ងាយ ការរង់ចាំ​យូរ និង​ថ្លៃដើម​ខ្ពស់​។

ការអនុញ្ញាតិ​នៅថ្ងៃនេះ គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​នៃ​ជម្ងឺ​កូ​វីដ​-១៩​។ FDA បានអនុញ្ញាត​អោយ​ដាក់លក់​ឧបករណ៍​តេស្ត​នេះ​នៅតាម​ហាង​លក់​ថ្នាំ​ដែល​អ្នកជំងឺ​អាច​ទិញ​វា​បាន ដោយ​ដាក់​វា​នៅ​ច្រមុះ រួច​ប្រតិ​ប​ត្ត​ការ​តេស្ត និង​មើល​លទ្ធផល​ក្នុង​រយៈពេល​២០​នាទី​។ ការអនុញ្ញាតឱ្យ​ធ្វើតេស្ត​នៅផ្ទះ គឺអាច​កាត់បន្ថយ​បន្ទុក​លើ​មន្ទីរពិសោធន៍​និង​ការផ្គត់ផ្គង់​តេស្ត ហើយ​ផ្តល់ឱ្យ​ជនជាតិ​អាមេរិក​នូវ​ជម្រើស​តេស្ត​ដែល​ងាយស្រួល​និង​សុវត្ថិភាព​នៅ​គេហដ្ឋាន​របស់​ពួកគេ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង