គ្មាននរណាម្នាក់បានបង្កើតវាឡើងទេ។ វេជ្ជបណ្ឌិតម្នាក់និយាយថា “ខ្ញុំមិនអាចតភ្ជាប់ដោយផ្ទាល់ជាមួយវ៉ាក់សាំងបានទេ ហើយសង្ស័យថានេះជាការចៃដន្យ” ។ ការសិក្សាអំពី Pfizer បានពិនិត្យលើអ្នកជំងឺចំនួន ៣៨.០០០ នាក់ដូច្នេះករណីចំនួន ៤ នឹងស្ថិតក្នុងករណីធម្មតានៃជំងឺខ្វិនផ្ទៃមុខ (Bell’s Palsy-ជម្ងឺនេះធ្វើអោយផ្ទៃមុខម្ខាងទាញធ្លាក់ចុះ)។
បញ្ហាស្រដៀងគ្នានេះ បានកើតឡើងជាច្រើនទសវត្សរ៍មុននៅពេលដែលករណីដាច់ស្រយាលមួយចំនួន នៃមនុស្សដែលវិវត្តទៅជាខ្វិន បន្ទាប់ពីទទួលបានវ៉ាក់សាំងផ្តាសាយ។ ទោះយ៉ាងណាក៏ដោយមិនមានការសិក្សាណាមួយ ដែលបានបង្កើតទំនាក់ទំនងរវាងវ៉ាក់សាំងផ្តាសាយ និងជំងឺខ្វិនផ្ទៃមុខ ឫ Bell’s Palsy នេះទេ។
ដូច្នេះ តើអ្នកគួរព្រួយបារម្ភអំពីវ៉ាក់សាំងថ្មីដែលបណ្តាលឱ្យមានជំងឺ Bell’s Palsy ឫទេ? ចម្លើយគឺ……… ប្រហែលជាអត់ទេ! ដោយសារគ្មានតំណភ្ជាប់ណាមួយ ត្រូវបានបង្កើតឡើង៕