​នេះ​គឺជា​អ្វីដែល​ត្រូវ​ដឹង​អំពី​ស្ថានភាព ដែល​បណ្តាលឱ្យ​ខ្វិន​ផ្ទៃ​មុខ (Bell’s Palsy) ជាបណ្តោះអាសន្ន ដែលមាន​ការជាប់​ទាក់ទង​នឹង​វ៉ាក់សាំង​ថ្មី​។​

​ឯកសារ​ដែល​ត្រូវបាន​ចេញផ្សាយ​នៅ​ថ្ងៃទី​៨ ខែធ្នូ មុនពេល​កិច្ចប្រជុំ​គណៈកម្មាធិការ​វ៉ាក់សាំង និង​ផលិតផល​ប្រឹក្សា​ជីវសាស្ត្រ​ពាក់ព័ន្ធ (VRBPAC) នៅ​ថ្ងៃទី​១០ ខែធ្នូ បានបង្ហាញ​ព័ត៌មាន​លម្អិត​បន្ថែម​អំ​ពី​វ៉ាក់សាំង​កូ​វីដ​-១៩ Pfizer ដែល​ត្រូវបាន​គេ​រំពឹងថា នឹង​ក្លាយជា​ឯកសារ​ដំបូង​គេ ដែល​ត្រូវបាន​អនុញ្ញាត​សម្រាប់​ការប្រើប្រាស់​ជាបន្ទាន់ នៅ​សហរដ្ឋអាមេរិក​។​

​ឯកសារ បាន​បង្ហាញថា មាន​មនុស្ស​៤​នាក់ ដែល​ទទួល​វ៉ាក់សាំង រង​នូវ​ផលប៉ះពាល់ ដោយ​ការ​ខ្វិន​ផ្ទៃ​មុខជា​បណ្តោះអាសន្ន​។ យ៉ាងហោចណាស់ អ្នក​ជម្ងឺ​ម្នាក់​បានជា​សះស្បើយ ប៉ុន្តែ​វា​មិនមាន​ភស្តុ​តា​ងណាមួយ​ដែល​បញ្ជាក់ថា​វ៉ាក់សាំង​នេះ​បណ្តាលឱ្យមាន​បញ្ហា​នោះទេ​។

គួរបញ្ជាក់ដែរថា បញ្ហាស្រដៀងគ្នានេះ បានកើតឡើងជាច្រើនទសវត្សរ៍មុន ដែលមនុស្សមួយចំនួនទៅជាខ្វិន ក្រោយគេទទួលវ៉ាក់សាំងផ្ដាសាយ។ ទោះជាយ៉ាងណាក៏

ដោយមិនមានការសិក្សាណាមួយដែលបានអះអាងថាវាមានទំនាក់ទំនង រវាងវ៉ាក់សាំងផ្ដាសាយ និងជម្ងឺខ្វិនផ្ទៃមុខ (Bell’s Palsy) នេះទេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង