ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យធ្មេញអ្នកឆាប់ខូច។ តើមានអ្វីខ្លះទៅ?

  1. ការចូលចិត្តបរិភោគរបស់ផ្អែម មិនត្រឹមតែងាយធ្វើឱ្យធ្មេញអ្នកខូចទេ ថែមទាំងអាចធ្វើឱ្យសម្ពាធឈាមអ្នកឡើងខ្ពស់ទៀតផង។
  2. ការចូលចិត្តប្រើធ្មេញខាំទឹកកកក៏ងាយធ្វើឱ្យធ្មេញអ្នកខូចដោយមិនដឹងខ្លួនដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
  3. បើអ្នកពិសារដំណាប់ផ្លែឈើរួចហើយមិនដុសធ្មេញ នោះដង្កូវនឹងស៊ីធ្មេញអ្នកលឿនណាស់។
  4. ស្ករដែលមានលក្ខណៈស្វិតក៏មិនត្រូវពិសារច្រើនដែរ ព្រោះវាស្អិតជាប់ធ្មេញណាស់ ជាហេតុធ្វើឱ្យធ្មេញអ្នកខូចលឿន៕