មូលហេតុចំបងបំផុតនៃការកើតក្លិនមាត់អាក្រក់ក្នុងពេលមករដូវគឺ ការអតុល្យភាពរបស់អ័រម៉ូនក្នុងខ្លួនស្រ្តីតែម្តង។ កាលពីថ្ងៃមុន អ្នកក៏បានដឹងរួចមកហើយទៅលើហេតុផលញឹកញាប់មួយចំនួននៅពីក្រោយក្លិនមាត់អាក្រក់ដោយសារតែការមករដូវ។ ឥឡូវនេះខ្ញុំនឹងបង្ហាញនូវរឿងមួយចំនួនទៀតដែលអ្នកអាចគ្រប់គ្រងបញ្ហានេះបាន។ 

ញ៉ាំទឹកឲ្យបានច្រើន

ចាប់តាំងពីរមាត់អ្នកអាចស្ងួតបានគ្រប់ពេលទាំងអស់ក្នុងពេលមករដូវ យកល្អគួរតែផ្តល់សំណើមដល់មាត់តាមរយៈការញ៉ាំទឹកគ្រប់គ្រាន់។ ការធ្វើបែបនេះមិនគ្រាន់តែជួយលាងសម្អាតអ្វីគ្រប់យ៉ាងដែលមិនគួរមានក្នុងមាត់ទេ តែក៏ជួយឲ្យរាងកាយទទួលបានទឹកគ្រប់គ្រាន់ដែរ។ 

ខ្ពុរមាត់នឹងទឹកអំបិលក្តៅឧណ្ហៗ

ទឹកអំបិលក្តៅឧណ្ហៗនឹងជួយលាងសម្អាតមាត់បានយ៉ាងល្អ ដោយសារតែវាមានសកម្មភាពសម្លាប់បាក់តេរីដែលអាចជួយបន្សាបបាក់តេរីក្នុងមាត់ ដែលបង្កក្លិនមាត់អាក្រក់ និងជួយឲ្យមានក្លិនមាត់ល្អឡើងវិញបាន។ 

លាបជែលប្រទាលកន្ទុយក្រពើ

បើសិនជាការពងបែកក្នុងមាត់មិនអាចធ្វើឲ្យអ្នកញ៉ាំទឹក ឬដុសធ្មេញទៀងទាត់បានទេ ចូរប្រើជែលប្រទាលកន្ទុយក្រពើបន្តិចដើម្បីលាបពីលើ នោះវានឹងធ្វើឲ្យឆាប់ជាផង។ ការលេបជែលនេះនៅលើអញ្ចាញធ្មេញដែលហើម គួរតែធ្វើជាញឹកញាប់ក្នុងពេលស្រ្តីមករដូវ។ 

កាត់បន្ថយការញ៉ាមអាហារ និងភេសជ្ជៈផ្អែមៗ

ក្នុងពេលមករដូវ អ្នកអាចនឹងចូលចិត្តញ៉ាំអាហារណាដែលមានជាតិផ្អែមច្រើនព្រោះវាជាអាហារឆ្ងាញ់ក្នុងពេលនេះ។ ពិតណាស់ ការដែលធ្វើបែបនេះអាចធ្វើឲ្យមានអារម្មណ៍កាន់តែពិបាកទៅវិញទេ ព្រោះវានឹងធ្វើឲ្យអតុល្យភាពអ័រម៉ូន។ អ្វីៗដែលផ្អែមក៏អាចនាំឲ្យមានក្លិនមាត់អាក្រក់ដែរ។ 

រក្សាការដុសធ្មេញដដែល

ចុងក្រោយនេះ ចូរប្រាកដថា អ្នកនៅតែមានទម្លាប់ថែរក្សាមាត់ធ្មេញល្អដូចធម្មតា។ ចូរជ្រើសរើសច្រាសដុសធ្មេញដែលទន់ដើម្បីរក្សាអញ្ចាញធ្មេញដែលហើមនោះកុំឲ្យរលាកកាន់តែខ្លាំងទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង