​ការព្យាបាល​ជំងឺ​បេះដូង​ភាគច្រើន​ពឹងផ្អែក​ទៅលើ​ប្រភេទ​ជំងឺ​បេះដូង ក៏ដូចជា​កម្រិត​ដែល​វា​បាន​វិវឌ្ឍន៍​ទៅ​។ ឧទាហរណ៍ ប្រសិនបើ​អ្នកមាន​ជំងឺ​បេះដូង គ្រូពេទ្យ​ទំនងជា​ចេញ​វេជ្ជបញ្ជា​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច​។​

​ការព្យាបាល​ជំងឺ​បេះដូង​ធ្លាក់​ជា​បី​ប្រភេទ​សំខាន់ៗ រួមមាន៖

-​ការផ្លាស់ប្តូរ​របៀបរ​ស់​នៅ​:
​ជម្រើស​នៃ​របៀប​រស់នៅ​ដែលមាន​សុខភាព​ល្អ​អាចជួយ​អ្នកការពារ​ជំងឺ​បេះដូង​។ ពួកគេ​ក៏​អាចជួយ​អ្នក​ក្នុងការ​ព្យាបាល​ជម្ងឺ និង​ការពារ​កុំអោយ​វា​កាន់តែ​ធ្ងន់ធ្ងរ​។ របប​អាហារ​របស់​អ្នក គឺជា​ផ្នែក​ដំបូង​មួយ ដែល​អ្នក​អាច​នឹង​ព្យាយាម​ផ្លាស់ប្តូរ​។​
​របប​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​ទាប និង​មាន​ជាតិ​ខ្លាញ់​ទាប ដែល​សំបូរ​ទៅដោយ​ផ្លែឈើ និង​បន្លែ​អាចជួយ​អ្នក​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។​

​ដូចគ្នានេះដែរ​ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ និង​ឈប់​ជក់បារី​អាចជួយ​ព្យាបាល​ជំងឺ​បេះដូង ហើយក៏​គួរ​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ផងដែរ​។​

-​ការប្រើ​ថ្នាំ​
​ការប្រើ​ថ្នាំ ប្រហែលជា​ចាំបាច់ ដើម្បី​ព្យាបាល​ជំងឺ​បេះដូង​មួយចំនួន​។ គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ថ្នាំ ដែល​អាច​ព្យាបាល ឬ​គ្រប់គ្រង​ជំងឺ​បេះដូង​បាន​។ ការប្រើ​ថ្នាំ ក៏​អាច​ត្រូវ​បានចេញ​វេជ្ជបញ្ជា ដើម្បី​បន្ថយ ឬ​បញ្ឈប់​ហានិភ័យ​នៃ​ផលវិបាក​។ ថ្នាំ​ពិតប្រាកដ ដែល​អ្នក​បានកំនត់ គឺ​អាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺ​បេះដូង​ដែល​អ្នក​ប្រឈម​។

-​ការវះកាត់​ឫ​នីតិវិធី​វេជ្ជសាស្ត្រ​
​ក្នុងករណី​ខ្លះ​នៃ​ជំងឺ​បេះដូង​ការវះកាត់ ឬ​នីតិវិធី​វេជ្ជសាស្ត្រ គឺ​ចាំបាច់​ដើម្បី​ព្យាបាល​ស្ថានភាព និង​ការពារ​រោគសញ្ញា​ដែល​កាន់តែ​អាក្រក់​ទៅៗ​។ ឧទាហរណ៍ ប្រសិនបើ​អ្នកមាន​សរសៃឈាម ដែល​ត្រូវបាន​រាំងស្ទះ​ទាំងស្រុង ឬ​ស្ទើរតែ​ទាំងស្រុង គ្រូពេទ្យ​អាច​ស៊ក​បញ្ចូល​បំពង់​នៅក្នុង​សរសៃឈាម​របស់​អ្នក​ដើម្បីឱ្យ​ឈាម​រត់​បាន​ទៀងទាត់​។ នីតិវិធី​ដែល​គ្រូពេទ្យ​នឹង​អនុវត្ត​គឺ​អាស្រ័យ​លើ​ប្រភេទ​ជំងឺ​បេះដូង​ដែល​អ្នក​ប្រឈម និង​ទំហំ​នៃ​ការខូចខាត​បេះដូង​របស់​អ្នក​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង