​ឧទាហរណ៍ កត្តា​ហានិភ័យ​មួយចំនួន​សម្រាប់​ជំងឺ​បេះដូង មិនអាច​ត្រូវបាន​គ្រប់គ្រង ដូចជា​ប្រវត្តិ​គ្រួសារ​របស់​អ្នក​។ ប៉ុន្តែ វា​នៅតែ​សំខាន់​ក្នុងការ​កាត់បន្ថយ​ឱកាស​ក្នុង​ការវិវត្ត​ទៅជា​ជំងឺ​បេះដូង​ដោយ​បន្ថយ​កត្តា​ហានិភ័យ​ដែល​អ្នក​អាច​គ្រប់គ្រង​បាន​។​

-​គ្រប់គ្រង​សម្ពាធ​ឈាម​និង​កូ​លេ​ស្តេ​រ៉ូ​ល​ឱ្យ​បានល្អ​
​ការ​មាន​សម្ពាធ​ឈាម​និង​កូ​លេ​ស្តេ​រ៉ូ​ល​ដែលមាន​សុខភាព​ល្អ​គឺជា​ជំហាន​ដំបូង​ដែល​អ្នក​អាចធ្វើ​សម្រាប់​សុខភាព​បេះដូង​។​

-​រក​វិធី​ដើម្បី​គ្រប់គ្រង​ភាព​តានតឹង (​ស្ត្រេ​ស​)
​ការគ្រប់គ្រង​ស្ត្រេ​ស​ក៏​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ដែរ​។ កុំ​មើលស្រាល​ស្ត្រេ​ស​រ៉ាំរ៉ៃ ដែលជា​អ្នក​រួមចំណែក​ដល់​ជំងឺ​បេះដូង​។​

-​ចាប់យក​របៀប​រស់នៅ​ដែលមាន​សុខភាព​ល្អ​
​ការ​ញ៉ាំ​អាហារ​ដែលមាន​សុខភាព​ល្អ និង​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ក៏​សំខាន់​ផងដែរ​។ ត្រូវ​ប្រាកដថា​ជៀសវាង​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​និង​អំបិល​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង