Join with Health.com.kh on Telegram

​មិន​គ្រប់ទឹក​គឺជា​ផ្នែក​មួយ​នៃ​ក្រុម​ជំងឺ​ទាក់ទង​នឹង​ការលូតលាស់​ដ៏​ធ្ងន់ធ្ងរ​ដែល​បង្ហាញឡើង​នៅលើ​កុមារ​ដែល​ជា​ធម្មតា​មាន​មុន​អាយុ​៣​ឆ្នាំ​។ ទោះបីជា​មាន​រោគសញ្ញា​អាច​មាន​ការប្រែប្រួល ជំងឺ​មិន​គ្រប់ទឹក​ទាំងអស់​អាច​ប៉ះពាល់​ដល់​សមត្ថភាពរ​បស់​កុមារ​ក្នុង​ការទំនាក់ទំនង និង​អន្តរ កម្ម​ជាមួយ​អ្នកដទៃ​។
​ចំនួន​កុមារ​ដែល​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​មិន​គ្រប់ទឹក​ហាក់ដូចជា បាន​កើនឡើង​។ វា​មិន​ច្បាស់​ថា​តើ​នេះ​គឺ​ដោយសារតែ​ការធ្វើ​រោគវិនិច្ឆ័យ​បាន​ល្អប្រសើរ និង ការរាយការណ៍​អំពី​ការកើនឡើង​ខុស​ប្រក្រតី ឬក៏​ជា​ការកើនឡើង​ពិតប្រាកដ​មែន ឬ​ទាំង​ពីរ​។ ខណៈពេល​ដែល​មិន​អាច​ព្យាបាល​ភាពខុសប្រក្រតី​នេះ​បាន​តែ​ការ​ព្យាបាល​នៅ​ដំណាក់កាល ដំបូង​អាច​ធ្វើអោយ​មាន​ភាពខុស​គ្នា​ដ៏​ធំ​មួយ​នៅក្នុង​ជីវិត​រស់នៅ​របស់​កុមារ​ជា​ច្រើន​ដែល​មាន​ជំងឺ​នេះ​។ កុមារ​ដែល​មិន​គ្រប់ទឹក​ជាធម្មតា​បង្ហាញ​ពី​សញ្ញា​នៃ​ការពន្យារ​ក្នុង​លូតលាស់​ក្នុង​១​ឆ្នាំ ដំបូង​។ ប្រសិនបើ​អ្នក​សង្ស័យថា​កូន​របស់​អ្នក​អាច​មាន​ជំងឺ​មិន​គ្រប់ទឹក​ពិភាក្សា​ការព្រួយបារម្ភ របស់​អ្នក​ជាមួយ​វេជ្ជបណ្ឌិត​។ រោគសញ្ញា​ដែល​បាន​ភ្ជាប់​ជាមួយ​នឹង​ជំងឺ​មិន​គ្រប់ទឹក​ក៏​អាច​ត្រូវ បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការលូតលាស់​។ ការព្យាបាល​បាន​ឆាប់​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​។ គ្រូពេទ្យ​របស់​អ្នក​អាច​ណែនាំ​ការ​ធ្វើ​តេស្ត​បន្ថែមទៀត​ប្រសិន​បើ​កូន​របស់​អ្នក​៖

  • ​មិន​ឆ្លើយតប​ដោយ​ស្នាមញញឹម ឬ​សំដែង​នូវ​ភាពសប្បាយ​រីករាយ​នៅពេល​មាន​អាយុ​៦​ខែ​
  • ​មិន​ត្រាប់​តាម​សំឡេង ឬ​សំដែង​ទឹកមុខ​នៅពេល​មាន​អាយុ​៩​ខែ​
  • ​តើ​មិន​និយាយ​កកែកករ ឬ​ថ្ងូ​នៅពេល​មាន​អាយុ​១២​ខែ​
  • ​មិន​មាន​កាយវិការ​នៅពេល​មាន​អាយុ​១២​ខែ​
  • ​មិន​អាច​និយាយ​ពាក្យ​បាន​មួយ​មាត់ៗ​បាន​នៅពេល​មាន​អាយុ​១៦​ខែ​
  • ​មិន​អាច​និយាយ​ពាក្យ​ជា​ឃ្លាៗ ឬ​បាន​ពីរ​ពាក្យ នៅពេល​មាន​អាយុ​២៤​ខែ​
  • ​បាត់បង់​ភាសា ជំនាញ​ណាមួយ​ដែល​ធ្លាប់​មាន​ពី​ពេល​មុន​នៅពេល​មាន​អាយុ​ណាមួយ៕