ការពិនិត្យទឹកនោមជាធម្មតាត្រូវបានស្នើសុំនៅពេលដែលគ្រូពេទ្យសង្ស័យថា កូនរបស់អ្នកមានការឆ្លងមេរោគលើផ្លូវទឹកនោម ឬមានបញ្ហាសុខភាពដែលអាចបណ្តាលអោយមានភាពមិនធម្មតានៅក្នុងទឹកនោម។ តេស្តនេះអាចវាស់ពី ៖
- ចំនួន និងភាពផ្សេងៗគ្នានៃកោសិកាគ្រាប់ឈាមក្រហម និងកោសិកាគ្រាប់ឈាមស
- វត្តមានមេរោគនៅក្នុងទឹកនោម
- វត្តមានសារធាតុនានា ដូចជាជាតិស្ករ ដែលជាធម្មតាមិនគួរតែត្រូវបានឃើញនៅក្នុងទឹកនោមឡើយ
- កម្រិត pH ដែលបង្ហាញថាតើទឹកនោមរបស់អ្នកអាស៊ីត ឬបាសប៉ុណ្ណា
- កំហាប់នៃទឹកនោម។
ជួនកាលទៀត នៅពេលទឹកនោមមានកោសិកាគ្រាប់ឈាមស ឬប្រូតេអ៊ីន ឬលទ្ធផលនៃតេស្តហាក់ដូចជាមិនធម្មតាសម្រាប់ហេតុដទៃទៀតនោះ គឺវាដោយសារតែរបៀប ឬពេលដែលទឹកនោមត្រូវបានប្រមូល។ ឧទាហរណ៍ ពេលខ្វះជាតិទឹក កុមារអាចមានទឹកនោមខាប់ (ពណ៌លឿងចាស់) ឬមានបរិមាណនៃប្រូតេអ៊ីននៅក្នុងទឹកនោម។ ប៉ុន្តែវាមិនអាចមានន័យថា ក្មេងនោះមានបញ្ហាសុខភាពឡើយ។ នៅពេលដែលកុមារបង្គ្រប់ជាតិទឹកមកវិញ លទ្ធផលខុសធម្មតានេះ អាចបាត់ទៅវិញ។ អាស្រ័យលើបរិមាណរបស់ប្រូតេអ៊ីន ឬកោសិកាដទៃទៀតនៅក្នុងទឹកនោម គ្រូពេទ្យអាចសុំពិនិត្យទឹកនោមម្តងទៀតនៅពេលក្រោយ គឺដើម្បីប្រាកដថា អ្វីគ្រប់យ៉ាងគឺធម្មតាប៉ុណ្ណោះ៕