ប្រសិន​បើ​កូន​របស់​អ្នក​មាន​ការឈឺចាប់​ត្រង់​ផ្នែក​ម្ខាង​នៃ​ចង្កេះ​ឈាម​នៅក្នុង​ទឹកនោម ឬ​មាន​រោគសញ្ញា​នានា​នៃ​គ្រួស​ក្នុង​តម្រងនោម​នោះ​សូម​ទៅ​ជួប​គ្រូពេទ្យ​អោយបាន​ឆាប់​។ ប្រសិន​បើ​កូន​របស់​អ្នក​មាន​ការឈឺចាប់​ស្រប​ជាមួយនឹង​ការ​ចង្អោរ​ក្អួត​ក្តៅខ្លួន ឬ​ញាក់​ឬ​មាន​បញ្ហា​នៃ​ការ​នោម​សូម​ស្វែងរក​ការសង្គ្រោះ​អោយបាន​ឆាប់​។​ ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​គ្រូពេទ្យ​នឹង​សួរ​អំពី​រោគសញ្ញា និង​រយៈពេល​ដែល​ពួកគេ​មាន​រោគសញ្ញា​ចំណីអាហារ​របស់​កូន​អ្នក​កត្តា​ដែល​អាច​បណ្តាល​អោយ​ខ្វះ​ជាតិ​ទឹក​ប្រវត្តិ​គ្រួសារ​នៃ​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម និង​ប្រវត្តិ​នានា​នៃ​ជំងឺ ឬ​បញ្ហា​ដែល​ប៉ះពាល់​ដល់​តម្រងនោម ឬ​ប្រព័ន្ធ​បង្ហូរ​ទឹកនោម​។​ ​គ្រូពេទ្យ នឹង​ធ្វើការ​ពិនិត្យ​រាងកាយ និង​អាច​សុំ​ការ​ពិនិត្យ​ឈាម​ទឹកនោម ឬ​មុខងារ​នៃ​តម្រងនោម​ដើម្បី​មើល​ថា​តើ​គ្រួស​ក្នុង​តម្រងនោម​មាន​ឬ​យ៉ាងណា​។ រូបភាព​វេជ្ជសាស្ត្រ ដូច​ជា​ការថត​អេកូ​ការ​ថតកាំរស្មីអ៊ិច ឬ​ថត​ស្គេ​ន ជារឿយៗ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​មើល​បាន​ច្បាស់​នូវ​តម្រងនោម​។ ប្រសិនបើ​មាន​គ្រួស​រូបភាព​អាច​បង្ហាញ​ពី​ទំហំ និង​ទីតាំង​ពិតប្រាកដ ដែល​នឹង​ជួយ​គ្រូពេទ្យ​សម្រេចចិត្ត​នូវ​ការព្យាបាល​ដ៏​ល្អ​បំផុត​៕