ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីអ្វីដែលអ្នកអាចញ៉ាំបានក្នុងកំឡុងពេលបំបៅទឹកដោះដល់កូន។ តើមានអ្វីខ្លះទៅ?
- អ្នកអាចពិសារចេកបាន ព្រោះវាមានសារធាតុចិញ្ចឹមជាច្រើនដែលធ្វើឱ្យអ្នកងាយបត់ជើងធំ ហើយថែមទាំងអាចផ្តល់ឈាមគ្រប់គ្រាន់ដល់រាងកាយអ្នកទៀតផង។
- អ្នកក៏អាចពិសារផ្លែប៉ោមបានដែរ ព្រោះវាមានវិតាមីន និងសារធាតុរ៉ែ ដែលធ្វើឱ្យរាងកាយអ្នកអាចទទួលបានសារធាតុចិញ្ចឹមជាច្រើន។
- អ្នកក៏អាចបរិភោគល្ហុងខ្ចីបានដែរ ព្រោះវាអាចផ្តល់ទឹកដោះជាច្រើនដែលអ្នកអាចបំបៅកូនបានគ្រប់គ្រាន់។
- អ្នកក៏អាចពិសារត្រសក់ស្រូវបានដែរ ព្រោះវាមានសារធាតុវិតាមីនជាច្រើនដូចជា A B C និងកាល់ស្យូម ជាហេតុធ្វើឱ្យអ្នកមានសុខភាពល្អ៕