សំខាន់សម្រាប់ដំណើរការមុខងារនៃខួរក្បាលនិងការដុតរំលាយអាហារក្នុងរាងកាយ។​ កង្វះវីតាមីននេះអាចបង្កជំងឺខ្វះគ្រាប់ឈាមគួរឱ្យព្រួយបារម្ភ។ កង្វះវីតាមីន B6 មិនងាយនឹងកើតឡើងក្នុងចំណោមមនុស្សពេញវ័យឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាការរក្សាឱ្យបានគ្រប់គ្រាន់ គឺនៅតែសំខាន់។ ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហានៃកង្វះវីតាមីន B6 កុំប្រើប្រាស់ថ្នាំគ្រាប់វីតាមីននេះដោយគ្មានវេជ្ជបញ្ជា! ចូរពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញដោយការទទួលទានលើសកម្រិតអាចបណ្ដាលឱ្យពុល។ ថាតើកង្វះវីតាមីននេះនឹងបង្ហាញអាការៈអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលលេចឡើងនៅពេលរាងកាយខ្វះវីតាមីន B6 ៖

១. អារម្មណ៍ឆាប់ប្រែប្រួល

នេះក៏ព្រោះតែវីតាមីន B6 អាចជួយរក្សាសសៃប្រសាទនៃខួរក្បាល។ ដូច្នេះហើយទើបកង្វះវីតាមីននេះអាចបណ្ដាលឱ្យមានបញ្ហាពាក់ព័ន្ធនឹងអារម្មណ៍ដូចជាឆាប់ខឹងមួម៉ៅ ឬអន្ទះសារ។ ជំងឺធ្លាក់ទឹកចិត្ត Depression ក៏អាចជាបញ្ហាពាក់ព័ន្ធនឹងអារម្មណ៍មួយទៀតដែលអ្នកអាចជួបប្រទះផងដែរ។

២. ឈឺសសៃប្រសាទ

នេះក៏ព្រោះតែវីតាមីន B6 ទទួលខុសត្រូវសម្រាប់ការរក្សាសុខភាពល្អនៃសសៃប្រសាទ។ នេះហើយជាមូលហេតុដែលកង្វះវីតាមីន B6 អាចនាំឱ្យអ្នកជួបប្រទះអាការៈឈឺចាប់ ស្ពឹក ឬឈឺឆៀបៗនៅដៃនិងជើង។ ការខូចខាតសសៃប្រសាទក៏ជះផលប៉ះពាល់ដល់ការមើលឃើញរបស់អ្នកផងដែរ។

៣. ខ្សោយសាច់ដុំ

តួនាទីសំខាន់បំផុតមួយនៃវីតាមីន B6 គឺបង្កើតថាមពល។ ប្រសិនបើរាងកាយរក្សាបរិមាណនៃវីតាមីននេះពីរបបអាហារប្រចាំថ្ងៃមិនបានគ្រប់គ្រាន់ទេនោះ សាច់ដុំនឹងប្រែជាខ្សោយខុសប្រក្រតីជាមិនខាន។ វីតាមីន B6 ក៏ជួយរក្សាសុខភាពសសៃឈាមផងដែរ។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺសាច់ដុំអាចប្រែជាចុះខ្សោយប្រសិនបើចរន្តឈាមរត់មិនល្អ។

៤. ខ្វះជាតិឈាមក្រហើមដោយសារកង្វះជាតិដែក

ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាជាតិដែកជាសារធាតុចិញ្ចឹមសំខាន់មួយសម្រាប់ផលិតកោសិកាគ្រាប់ឈាមក្រហមជួយទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម។ ទោះជាយ៉ាងណាក៏ដោយតិចណាស់ដែលដឹងថាវីតាមីន B6 ក៏ចាំបាច់សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហម។ បរិមាណវីតាមីន B6 មិនគ្រប់គ្រាន់ក្នុងរាងកាយអាចបង្កបញ្ហាខ្វះគ្រាប់ឈាមក្រហម។

៥. បង្កើនរោគសញ្ញាមុនមករដូវ (PMS Symptoms)

ប្រសិនបើអ្នកជាស្ត្រីដែលញឹកញយទទួលរងការរំខានពីរោគសញ្ញាផ្សេងៗមុនមករដូវ ចូរព្យាយាមទទួលទានអាហារសម្បូរដោយវីតាមីន B6 ដើម្បីដោះស្រាយបញ្ហា។ នេះក៏ព្រោះតែកង្វះវីតាមីននេះអាចជះផលប៉ះពាល់គួរឱ្យកត់សម្គាល់លើរោគសញ្ញាផ្សេងៗមុនពេលមករដូវដោយវីតាមីន B6 ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងគ្រប់គ្រងកម្រិតអ័រម៉ូននិងការឈឺចាប់។

ស​ម្គាល់៖ ដើម្បីប្រាកដថាអ្នកអាចចៀសផុតពីអាការៈផ្សេងៗនៃកង្វះវីតាមីន B6 ចូរព្យាយាមរួមបញ្ចូលអាហារសម្បូរវីតាមីននេះរួមមានសាច់ទ្រូងមាន់ សាច់គោគ្មានខ្លាញ់ គ្រាប់ធញ្ញជាតិ គ្រាប់ផ្កាឈូករ័ត្ន និងផ្លែបឺរជាដើមក្នុងរបបអាហារប្រចាំថ្ងៃ៕