បើសិនជាគ្រូពេទ្យសង្ស័យថា អ្នកមានជំងឺតម្រងនោម ឬពោះតឹងខ្លាំង គាត់ប្រហេលជាណែនាំឲ្យអ្នកថតអេកូនៅពោះផ្នែកខាងលើហើយ។ ការថតអេកូនេះ មិនដូចគ្នានឹងកាំរស្មីអ៊ិចដែលប្រើរ៉ៃយ៉ុងអ៊ិចដើម្បីបង្កើតជារូបភាពនៃរាងកាយឡើយ តែជាការប្រើរលកសម្លេងដើម្បីបង្ហាញអំពីសរីរាង្គនៅក្នុងពោះទៅវិញ។ ដូច្នេះមុននឹងអ្នកថតអេកូនៅពោះផ្នែកខាងលើ យកល្អគួរតែយល់ដឹងថា អ្នកត្រូវរៀបចំអ្វីខ្លះសិន។
ហេតុអ្វីបានជាត្រូវថតអេកូនៅពោះផ្នែកខាងលើ?
ការថតអេកូនៅតំបន់នេះ ច្រើនតែធ្វើឡើងដើម្បីវាយតម្លៃទៅលើស្ថានភាពរបស់សរីរាង្គណាមួយដែលមាននៅក្នុងពោះផ្នែកខាងលើ ដូចជា ថ្លើម តម្រងនោម ថង់ទឹកប្រមាត់ លំពែង និងអណ្តើកជាដើម។ ការថតនេះក៏ជួយកំណត់រោគវិនិច្ឆ័យនៃអាការៈមួយចំនួនដែរដូចជា ការឈឺពោះ ឬតឹងក្នុងពោះ ថ្លើមមានបញ្ហា ឬតម្រងនោមមានបញ្ហាអ្វីមួយ។ ក្រៅពីនេះ ការថតអេកូអាចប្រើដើម្បីជំនួយដល់ការច្រឹបសាច់ក្នុងសរីរាង្គដើម្បីពិនិត្យផងដែរ។
តើគួរត្រៀមអ្វីខ្លះទៅមុននឹងថត?
អ្នកជំងឺច្រើនតែណែនាំឲ្យថតអេកូនៅព្រឹកព្រលឹមឡើង ដោយមិនទាន់ញ៉ាំអីសោះ។ បើសិនជាមិនអាចធ្វើបានទេ ករណីខ្លះ អាចធ្វើបាននៅពេលដែលមិនទាន់ញ៉ាំអីសោះ ៤ ទៅ៦ម៉ោងក៏បានដែរ។ ករណីខ្លះទៀត អ្នកជំងឺតម្រូវនឲ្យញ៉ាំអាហារដែលគ្មានជាតិខ្លាញ់។ សម្រាប់ការថតអេកូនៅតម្រងនោម អ្នកអាចនឹងតម្រូវឲ្យញ៉ាំទឹក ៤ ទៅ៦កែវមុននឹងថតដើម្បីឲ្យប្លោកនោមពេញ។ ក្រៅពីនេះ ចូរស្លៀកសម្លៀកបំពាក់រលង់ៗ។
តើជែលដែលលាបលើស្បែកនោះមានគ្រោះថ្នាក់ដែរទេ?
មុនពេលថតអេកូ គ្រូពេទ្យត្រូវលាបជែលនៅលើស្បែករបស់អ្នកសិនដើម្បីជំរុញដល់ការមើលឃើញក៏ដូចជា ដាក់ឧបករណ៍លើស្បែក កាន់តែស្រួល និងមើលឃើញសរីរាង្គកាន់តែច្បាស់។ ជែលដែលលាបនោះគ្មានជាតិពុលអ្វីឡើយ ហើយក៏មិនបណ្តាលឲ្យមានបញ្ហាលើស្បែកដែរ។ ក្រៅពីនេះ វាច្រើនតែស្ងួតវិញ ហើយក៏មិនបណ្តាលឲ្យប្រឡាក់សម្លៀកបំពាក់អ្វីដែរ។
តើពេលថតអេកូហ្នឹង ឈឺដែរទេ?
ការថតអេកូមានសុវត្ថិភាពណាស់។ យ៉ាងណាមិញ វាមិនបណ្តាលឲ្យមានការឈឺចាប់អ្វីទាំងអស់។ ប៉ុន្តែករណីខ្លះ វាអាចបណ្តាលឲ្យមិនស្រួលសម្រាប់អ្នកជំងឺបន្តិចបន្តួចដែរ តែមិនឈឺខ្លាំងឡើយ។ ជាមួយគ្នានេះដែរ អ្នកជំងឺអាចនឹងតម្រូវឲ្យអត់ដង្ហើមខ្លះដែរដើម្បីមើលឃើញលទ្ធផលនៃការថតនោះកាន់តែល្អ។
តើត្រូវការពេលយូរប៉ុណ្ណាដែរ?
ការធ្វើតេសដោយការថតអេកូនេះអាចនឹងចង់សព្វគ្រប់ក្នុងរយៈពេល ៣០នាទី។ ប៉ុន្តែករណីខ្លះ អាចនឹងតម្រូវឲ្យរងចាំនៅខាងក្រៅបន្តទៀតមុននឹងថតជាលើកទីពីរ។ អ្នកប្រហែលជាតម្រូវឲ្យធ្វើចលនាខ្លះដែរខណៈពេលកំពុងតែថតអេកូនេះ ដើម្បីទទួលបានរូបភាពកាន់តែសុក្រិត។
តើពេលណាដែលខ្ញុំអាចទទួលបានលទ្ធផលពីការថតអេកូនេះ?
គ្រូពេទ្យដែលថតអេកូឲ្យអ្នកនឹងបកប្រែលទ្ធផលជូនអ្នកជំងឺនៅថ្ងៃតែមួយនឹងថ្ងៃថតហ្នឹងតែម្តង។ អ្នកទំនងជាតម្រូវឲ្យរងចាំរយៈពេល ១០ ទៅ២០នាទីដើម្បីដឹងអំពីលទ្ធផល៕
ពត៌មានប្រចាំថ្ងៃ តាមពិត ឆ្លុះ...
តាមពិត ឆ្លុះអេកូនៅពោះផ្នែកខាងលើ គឺដើម្បីចឹងសោះ!!
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855