Join with Health.com.kh on Telegram

ក្នុងពេលដែលពោះរបស់អ្នកម្តាយធំទៅៗ មិនគួរធ្វើរឿង៣នេះទេ ទើបមិនធ្វើឲ្យស្បូនបើកមុនពេល។ តើមានអ្វីខ្លះទៅ?

  1. នៅពេលដែលអ្នកម្តាយជិតគ្រប់ខែ ពោះនឹងធំខ្លាំង។ ដូចនេះ អ្នកមិនគួរលើករបស់ធ្ងន់ៗនោះទេ ព្រោះអាចធ្វើឲ្យអ្នកដួលបាន ថែមទាំងអាចធ្វើឲ្យស្បូនអ្នកបើកមុនពេល ដោយធ្វើឲ្យកូនកើតមិនគ្រប់ខែនោះទេ។
  2. អ្នកម្តាយមិនគួរបន្តញ៉ាំក្តាមទៀតទេពេលដែលអ្នកជិតគ្រប់ខែ ព្រោះអាចធ្វើឲ្យស្បូនអ្នកបើកធំមុនពេល។ ដូចនេះ អ្នកម្តាយគួរតែកែទម្លាប់មួយនេះចេញ ទើបមិនធ្វើឲ្យអ្នកទាំងពីគ្រោះថ្នាក់។
  3. អ្នកម្តាយក៏មិនគួរហាត់ប្រាណដោយប្រើកម្លាំងខ្លាំងដែរ ព្រោះនៅពេលដែលអ្នកហាត់លើសកំណត់នឹងធ្វើឲ្យប៉ះពាល់ដល់ស្បូនរបស់អ្នក។ ជាហេតុដែលធ្វើឲ្យអ្នកអាចកើតមុនខែបាន។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់ពីចំណុចទាំងនេះ៕