Join with Health.com.kh on Telegram

​តើ​អ្នក​ជា​មនុស្ស​អត់​សក់​ដែល​ព្យាយាម​ស្វែងរក​ចំណុច​ល្អ​របស់​វា​មែន​ឬ​ទេ​? អ្នក​គួរ​ចាប់ផ្តើម​ដោយ​ការ​កត់ត្រា​នូវ​ចំណុច​វិជ្ជមាន​ដែល​មាន​ដូចជា មិនបាច់​ចំណាយពេល​ទៅ​លើ​ការរក​នឹក​ម៉ូត​សក់​និង​ធ្វើ​ម៉ូត​សក់ ចំណាយ​ប្រាក់​តិច​លើ​ផលិតផល​សក់ គ្មាន​អង្គែរ និង​ជា​ពិសេស​គ្មាន​ចៃ​នៅលើ​ក្បាល​របស់​អ្នក​។​

​ប៉ុន្តែ​អ្នក​មិនមែន​មាន​សំណាង​បំផុត​នោះទេ​។ អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​ពី​ម៉ូត​សក់ ឬ​សត្វ​ចៃ​លើ​ក្បាល​របស់​អ្នក​ឡើយ ប៉ុន្តែ​អ្នក​ប្រហែលជា​អាច​នៅ​មាន​ឱកាស​កើតមាន​អង្គែរ​និង​ពពួក​សត្វល្អិត​ខ្លះទៀត​ដែល​អាច​វាយប្រហារ​លើ​ស្បែកក្បាល​ដែល​គ្មាន​សក់​របស់​អ្នក​។​

​​សត្វ​ចៃ​មាន​ប្រភេទ​ខុសៗ​គ្នា​មួយ​ចំនួន​៖ សត្វ​ចៃ​លើ​ក្បាល ចៃ​លើ​ដងខ្លួន និង​ចៃ​លើ​រោម​ប្រដាប់ភេទ​។ ចៃ​លើ​ក្បាល​គឺ​ជា​ប្រភេទ​ចៃ​ដែល​សម្បូរ​បំផុត ហើយ​គេ​ច្រើន​តែ​ឃើញ​វា​កើត​មាន​លើ​ក្បាល​របស់​កុមារ​តូចៗ​។ ចៃ​លើ​ប្រដាប់​ភេទ​ច្រើនតែ​ចម្លង​ទៅ​អ្នកដទៃ​ដោយ​ការ​រួមភេទ រីឯ​ចៃ​លើ​រាងកាយ​ច្រើន​កើតឡើង​លើ​អ្នក​ដែល​មិនសូវ​លាង​សម្អាត​រាងកាយ​ឬ​មិនសូវ​ប្តូរ​សម្លៀកបំពាក់​។ យើង​ច្រើន​តែ​ឃើញ​អ្នកជំងឺ​ដែល​គ្មាន​លំនៅ​ដែល​ទទួល​ការរំខាន​ដោយ​ចៃ​លើ​រាងកាយ​។​

​​ចៃ​លើ​ក្បាល​ប្រហែលជា​មិន​អាច​នៅលើ​ក្បាល​របស់​អ្នក​បាន​នោះទេ ព្រោះ​វា​គ្មាន​សក់​ដើម្បី​តោង ប៉ុន្តែ​ចៃ​លើ​រាងកាយ​អាច​សាយ​ភាព​ទៅ​វាយប្រហារ​លើ​ក្បាល​របស់​អ្នក​។ សត្វល្អិត​ម្យ៉ាងទៀត (scabies) ដែល​ច្រើនតែ​ត្រូវបាន​គេ​ច្រលំ​ជាមួយនឹង​ចៃ​លើ​ខ្លួន​។ scabies គឺជា​ការរំខាន​លើ​ស្បែក​ដែល​កើតឡើង​ពី​ការប្រមូលផ្តុំ​នៃ​សត្វ​តូច​ល្អិត​ម្យ៉ាង​ដែល​កាត់​សាច់​ខោអាវ​។ សត្វល្អិត​ទាំងនេះ​មាន​ទំហំ​តូច​ជា​សត្វ​ចៃ​ច្រើនណាស់​។ អ្នក​អាច​ឆ្លង​សត្វល្អិត​ទាំងនេះ​មក​លើ​ខ្លួន​អ្នក​ដោយ​ការប៉ះពាល់​ជាមួយ​មនុស្ស​ឬ​សម្លៀកបំពាក់​ដែល​មាន​សត្វល្អិត​នេះ​រួចទៅហើយ​។ វា​ក៏​អាច​ឆ្លង​ដោយ​ការប្រើ​កន្សែង​ឬ​គេង​គ្រែ​ជាមួយ​គ្នា​ផង​ដែរ​។​