បើសិនជាអ្នកយល់ថាខ្លួនឯងចូលចិត្តញ៉ាំអាហារតិចតួចជារៀងរាល់យប់មុនពេលគេង វាប្រហែលជាសញ្ញាមួយដែលអ្នកត្រូវតែផ្លាស់ប្តូរទម្លាប់ញ៉ាំអាហារនេះហើយ។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការផ្លាស់ប្តូរនេះ៖
- ចូររៀបគម្រោងញ៉ាំអាហារ និងអាហារសម្រន់ផ្តល់សុខភាពជាទៀងទាត់ពេញមួយថ្ងៃ ដូច្នេះអ្នកក៏នឹងមិនឃ្លានអ្វីដែរក្រោយពីញ៉ាំអាហារពេលយប់រួចដែរ
- ចូរប្រាកដថា អ្នកញ៉ាំអាហារពេលព្រឹក និងថ្ងៃត្រង់រាល់ថ្ងៃសម្បូរជាតិប្រូតេអ៊ីន
- សម្រាប់អាហារមួយពេលៗ ចូរញ៉ាំប្រូតេអ៊ីនប្រហែល ៣០ក្រាម
- ចូរញ៉ាំអាហារសម្បូរជាតិសរសៃឲ្យបានច្រើនដើម្បីជួយឲ្យមានអារម្មណ៍ថាឆាប់ឆ្អែត
- ចូរគេងឲ្យបានយ៉ាងហោចណាស់ ៧ម៉ោងក្នុងមួយយប់
- ចូរចៀសវាងការញ៉ាំអាហារបណ្តើរមើលទូរទស្សន៍ ឬកុំព្យូទ័របណ្តើរ
- បើសិនជាអ្នកចង់អាហារសម្រន់ក្រោយពីបាយពេលយប់រួចហើយ ចូរសួរខ្លួនឯងមើលថា អ្នកពិតជាឃ្លានពិត ឬគ្រាន់តែមានអារម្មណ៍ថាធុញទេ៕