ជាញឹកញាប់ចំពោះស្ត្រីការបែកញើសនៅពេលយប់ គឺជារឿងធម្មតាបំផុតមួយកំឡុងពេលអស់រដូវ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាបែកញើសបង្កបញ្ហាគួរឱ្យរំខានក្នុងកំឡុងពេលគេងយប់ដែលភាគច្រើនបណ្ដាលឱ្យគេងមិនបានស្កប់ស្កល់ពី ៧ ទៅ ៩ ម៉ោង។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លះងាយៗដោះស្រាយបញ្ហាបែកញើសខ្លាំងពេលយប់ ៖
១. ជ្រើសរើសសម្លៀកបំពាក់ឱ្យបានត្រឹមត្រូវ
វិធីដ៏ងាយបំផុតមួយដែលអាចបំបាត់អាការៈបែកញើសពេលយប់ គឺការស្លៀកសម្លៀកបំពាក់រលុងៗនិងងាយស្រួលពាក់ដូចជាសម្លៀកបំពាក់ធ្វើឡើងពីកប្បាស cotton។ សម្លៀកបំពាក់ធ្វើឡើងពីសាច់ក្រណាត់ប្រភេទនេះមានភាពស្រាលដែលនឹងអនុញ្ញាតឱ្យខ្យល់ងាយស្រួលឆ្លងកាត់ផ្ដល់ភាពត្រជាក់ដល់រាងកាយ។
២. វីតាមីន E
ការទទួលទានថ្នាំគ្រាប់វីតាមីន E ក៏អាចជួយកាត់បន្ថយការបែកញើសនៅពេលយប់បានយ៉ាងប្រសើរផងដែរ។ ទោះជាយ៉ាងណាវីតាមីន E ក៏មានប្រភពចេញពីគ្រាប់ធញ្ញជាតិ ផ្លែបឺរ ព្រមទាំងប្រេងបន្លែមួយចំនួនផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន E ជាប្រចាំ។ ចំពោះការទទួលទានថ្នាំគ្រាប់វីតាមីន E អ្នកគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន។
៣. ទទួលទានទឹកឱ្យបានគ្រប់គ្រាន់
អ្នកក៏គួរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ផងដែរដើម្បីកាត់បន្ថយការបែកញើសនៅពេលយប់។ នេះក៏ព្រោះតែទឹកជួយកម្ចាត់រាល់ជាតិពុលក្នុងរាងកាយ! គួរបញ្ជាក់ផងដែរថា ជាតិពុលក្នុងរាងកាយអាចជាកត្តាចម្បងបំផុតមួយនៃការបែកញើសពេលយប់។ ក្រៅពីទឹកធម្មតា អ្នកអាចទទួលទានទឹកផ្លែឈើស្រស់ៗដើម្បីបង្កើនបរិមាណនៃសារធាតុរាវក្នុងរាងកាយ។
៤. ឈប់ជក់បារី
ស្ត្រីដែលអស់រដូវហើយជក់បារីទៀតនោះ ជាញឹកញយច្រើនតែជួបប្រទះបញ្ហាបែកញើសនៅពេលយប់ នេះបើប្រៀបធៀបនឹងអ្នកដែលមិនជក់បារី។ ជាតិនីកូទីននៅក្នុងបារីជាមូលហេតុដែលបង្កការបែកញើសនៅពេលយប់។
៥. បង្កើនការទទួលទានផលិតផលអាហារផ្សំឡើងពីសណ្ដែកសៀង
សមាសធាតុមួយចំនួនក្នុងសណ្ដែកសៀងដូចជា phytoestrogens មានសមត្ថភាពគ្រប់គ្រងអ័រម៉ូន estrogen។ ហើយនេះជាមូលហេតុដែលការរួមបញ្ចូលសណ្ដែកសៀងក្នុងរបបអាហារជួយរក្សាតុល្យភាពនៃអ័រម៉ូនទប់ស្កាត់បញ្ហាក្ដៅភាយៗនិងបែកញើសយប់៕