Join with Health.com.kh on Telegram

ការ​រមួលក្រពើ​នៅ​ពេល​យប់​គឺ​កើត​មាន​ឡើង​ភ្លាមៗ​,​ ឈឺចាប់​,​ កន្ត្រាក់​នៃ​សាច់ដុំ​ជើង​ដោយ​ឯកឯង​។​ នៅ​ក្នុង​ករណី​ជា​ច្រើន​,​ ការ​រមួលក្រពើ​នៅ​ពេល​យប់​ទាក់ទិន​ទៅ​នឹង​សាច់ដុំ​កំភួនជើង​ ប៉ុន្តែ​សាច់ដុំ​នៅ​នឹង​ប្រអប់ជើង​ ឬ​ភ្លៅ​អាច​រមួល​ផង​ដែរ​។​ ហានិភ័យ​នៃ​ការ​រមួលក្រពើ​នៅ​ពេល​យប់​កើនឡើង​ទៅ​តាម​អាយុ​។​ ស្ត្រី​មាន​ផ្ទៃពោះ​ហាក់ដូចជា​មានការ​រមួលក្រពើ​នេះ​នៅ​ពេល​យប់​ផង​ដែរ​។

មូលហេតុ

ភាគច្រើន​,​ ការ​រមួលក្រពើ​នៅ​ពេល​យប់​យ៉ាង​ពិតប្រាកដ​គឺ​កើត​មាន​ឡើង​ដោយ​មិនដឹង​នូវ​ហេតុផល​ និង​វា​មិន​ធ្វើ​អោយ​ប៉ះពាល់​អ្វី​ឡើយ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​,​ ក្នុង​ស្ថានភាព​ដែល​កម្រ​,​ ការ​រមួលក្រពើ​នៅ​ពេល​យប់​អាច​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​មូលហេតុ​នៃ​ជំងឺ​ផ្សេងៗ​ដូច​ជា​ជំងឺ​សរសៃឈាម​អារ​ទែ​ខាងៗ​ ឬ​ជំងឺ​ទឹកនោមផ្អែម​។​
ជួនកាល​បណ្តុំ​នៃ​រោគ​សញ្ញា​restless​ leg​ syndrome​ត្រូវ​បាន​ច្រ​លំ​ទៅ​នឹង​ការ​រមួលក្រពើ​នៅ​ពេល​យប់​នេះ​,​ ប៉ុន្តែ​វា​ជា​លក្ខ​ខ័​ណ្ឌ​នៃ​ការ​ចែករំលែក​មួយ​ និង​ការ​ឈឺចាប់​មិនមែន​ជា​លក្ខណៈ​សំខាន់​អ្វី​នោះ​ទេ​។​ restless​ leg​ syndrome​គឺ​នៅ​តែ​ជា​លក្ខ​ខ័​ណ្ឌ​មួយ​ដែល​សម​ហេតុផល​ដើម្បី​ពិចារណា​ថា​តើ​អ្នក​មានការ​រមួលក្រពើ​នៅ​ពេល​យប់​ឬ​យ៉ាងណា​។​
ជួនកាល​លក្ខ​ខ័​ណ្ឌ​ដទៃ​ទៀត​ដែល​អាច​ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​ការ​រមួលក្រពើ​នៅ​ពេល​យប់​នេះ​រួម​មានៈ​

•​    ​បាតជើង​សំប៉ែត​ស្មើ​(Flatfeet)
•​    ​ជំងឺ​សរសៃឈាម​ខាងៗ​(Peripheral​ artery​ disease​ )​ (PAD)
•​    ​ត្បៀត​នៅ​សរសៃវិញ្ញាណ​នៅ​ឆ្អឹងខ្នង​(Spinal​ stenosis)
បញ្ហា​មេតា​បូ​លី​ក​
•​    ​ជំងឺ​ Addison
•​    ​Addison’s​ disease
•​    ​ញៀន​ស្រា​(Alcoholism)
•​    ​ជំងឺ​ក្រិន​ថ្លើម​
•​    ​ជំងឺ​ថយ​ចុះ​អរ​ម៉ូ​នទី​រ៉ូ​អ៊ី​ត​
•​    ​ជំងឺ​ខ្សោយតម្រងនោម​រុំ​ា​រ៉ៃ​(Chronic​ kidney​ failure)
•​    ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​១
•​    ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២
ថ្នាំ​
•​    ​ថ្នាំ​បន្ថយ​សម្ពាធ​ឈាម​
•​    ​ថ្នាំ​បញ្ចុះ​ទឹកនោម​
•​    ​ថ្នាំ​ពន្យារកំណើត​
លក្ខ​ខ័​ណ្ឌ​ដទៃ​ទៀត​
•​    ​ការ​បាត់បង់​ជាតិ​ទឹក​
•​    ​រាគ​
•​    ​អស់កំលាំង​សាច់ដុំ​
•​    ​ជំងឺ​ Parkinson
•​    ​ស្ត្រី​មាន​ផ្ទៃពោះ​

នៅ​ពេល​ណា​ដែល​ទៅ​ជួបនឹង​គ្រូពេទ្យ
សំរាប់​មនុស្ស​ភាគច្រើន​,​ ការ​រមួលក្រពើ​នៅ​ពេល​យប់​គឺជា​ការ​រំខាន​មួយ​,​ អ្វី​ដែល​ញោច​អ្នក​អោយ​ងើបឡើង​។​ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​ទៀត​,​ អ្នក​អាច​ត្រូវការ​ជួបនឹង​គ្រូពេទ្យ​។​
ស្វែងរក​ការ​ព្យាបាល​ភ្លាមៗ​ប្រសិនបើ​អ្នកៈ​
-​ធ្លាប់​មានការ​រមួលក្រពើ​នេះ​ធ្ងន់​ និង​បន្ត​ជាប់​រហូត​
-​មាន​រមូល​ក្រពើ​ពេល​យប់​បន្ទាប់​ពី​នៅ​កន្លែង​ដែល​មាន​ជាតិពុល​ដូច​ជា​សំណរ​
សូម​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នកៈ​
-​មាន​បញ្ហា​លើ​មុខងារ​អំឡុង​ពេល​ថ្ងៃ​ដោយសារ​តែ​ការ​រមួលក្រពើ​រំខាន​ដល់​ដំណេក​ របស់​អ្នក​
-​សាច់ដុំ​វិ​វត្ត​ទៅ​ជា​ខ្សោយ​ទៅៗ​ និង​ស្វិត​ទៅៗ​នៃ​ជើង​ដែល​ត្រូវ​បាន​រមួល

ការ​ថែទាំ​ខ្លួន

សកម្មភាព​ដែល​អាច​ជួយ​ការពារ​ពី​ការ​រមួលក្រពើ​នៅ​ពេល​យប់​រួម​មានៈ​
-​ទទួលទាន​ទឹក​អោយ​ច្រើន​ដើម្បី​ចៀសវាង​ពី​ការ​បាត់បង់​ជាតិ​ទឹក​
-​ពាក់​ស្បែកជើង​ដែល​មានការ​ទ្ររ​ត្រឹមត្រូវ​
-​លាត​ស​ន្ឋឹ​ង​សាច់ដុំ​ជើង​របស់​អ្នក​ ឬ​ជិះ​កង់​ អំឡុង​ពេល​ប៉ុន្មាន​នាទី​មុន​នឹង​អ្នក​ចូល​គេង​
សកម្មភាព​ដែល​អាច​ជួយ​បន្ថយ​ការ​រមួលក្រពើ​នៅ​ពេល​យប់​រួម​មានៈ​
-​បត់ជើង​របស់​អ្នក​ឡើង​មក​រក​ក្បាល​
-​ម៉ាស្សា​សាច់ដុំ​ដែល​ត្រូវ​បាន​រមួល​ជាមួយនឹង​ដៃ​ ឬ​ទឹកកក​
-​ដើរ​ ឬ​ធ្វើ​អោយជើង​ញ័រ​
-​ងូតទឹក​ក្តៅ​