Join with Health.com.kh on Telegram

ច្រមុះ គឺជា​ផ្នែក​មួយ​ទាំងមូល​នៃ​មុខ​របស់​មនុស្ស​។ ច្រមុះ​របស់​មនុស្ស​ប្រុស​គឺ មាន​ទំហំ​ធំ​ជាង​ច្រមុះ​របស់ មនុស្ស​ស្រី​។ ច្រមុះ​មាន រន្ធ​ច្រមុះ​ចំនួន​ពីរ ដែល​ត្រូវបាន​ចែកដាច់​ពី​គ្នា និង មាន​ផ្នែក​ពិសេស​មួយ​ដែល​អាច​ជួយ អោយ​វា​ហិតក្លិន​បាន​។ ច្រមុះ​គឺមាន​តួនាទី​បន្សុទ្ធ​, ផ្សើម និង កម្រិត​នូវ​ខ្សល់​ដែល​បាន​ស្រូប​ចូល ។​

​តើ​អ្វី​ជា​ជំងឺ​មហារីក​ច្រមុះ ?

ជំងឺមហារីក​ច្រមុះ ក៏​ត្រូវបាន​គេ​ហៅថា nasal cancer ឬ  cancer of nasal cavity of the Para nasal sinus ។​ភាគច្រើន​នៃ​ជំងឺមហារីក​ច្រមុះ មាន​ប្រភព​មក​ពី ជាលិកា​មួយចំនួន​ដូចជា sinuses  ឬ nasopharynx ។ ជំងឺមហារីក​ច្រមុះ ផ្គុំ​ឡើង​ដោយសារ​តែ​កោសិកា​ដែល​មាន​រាង​រាបស្មើរ និង ស្តើង នៅ​ក្នុង​ស្រទាប់​ស្បែក epidermis​ដែល​មាន​នៅក្នុង​ប្រហោង​ច្រមុះ ។​

​រោគសញ្ញា​នៃ​ជំងឺមហារីក​ច្រមុះ​

ប្រសិនបើ​គេ​ធ្វើការ​ប្រៀបធៀប​ជាមួយនឹង​មនុស្ស​ស្រី មនុស្ស​ប្រុស​គឺ​ហាក់ដូចជា នឹង​កើតមាន​ជំងឺមហារីក​ច្រមុះ នេះ​ច្រើន​ជាង​។ បុរស​ដែល​មាន​អាយុ​លើសពី ៤៥​ឆ្នាំ គឺ​ស្ថិតនៅ​ក្នុង​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់ ទៅ​នឹង​ការ​កើត មាន​នូវ​ជំងឺ​មហារីក​ច្រមុះ​នេះ​ណាស់ ។ រោគសញ្ញា​នៃ​ជំងឺមហារីក​ច្រមុះ គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង រោគ សញ្ញា​នៃ​ជំងឺមហារីក​ស្បែក​។ រោគសញ្ញា​ទាំងនេះ គឺ​មាន​ភាព​ពិបាក​នឹង​តាមដាន​ដឹង នៅក្នុង​ដំណាក់កាល ដំបូង​របស់​វា​។ វា​អាច​នឹង​រីក​រាលដាល ដល់​ផ្នែក​ផ្សេងទៀត​នៅ​លើ​ផ្ទៃមុខ នៅក្នុង​ដំណាក់កាល​រុំ​ា​រ៉ៃ​នៃ​ជំងឺ​នេះ ។     អ្នក​ដែល​មាន​ជំងឺ​នេះ ត្រូវបាន​ទទួល​ការណែនាំ​អោយ​ទៅ​ជួប​ពិគ្រោះ​នឹង អ្នកជំនាញ ផ្នែក​ច្រមុះ​បំពង់ក ដើម្បី អោយ​គេ​ធ្វើ​ការកំណត់​ពី មូលហេតុ​អោយបាន​ច្បាស់លាស់​ពី​រោគសញ្ញា​ទាំងនេះ ។​

​រោគសញ្ញា​ជាបឋម​នៃ​ជំងឺមហារីក​ច្រមុះ​នេះ​មានដូចជា​៖

· មាន​ភាព​រាំងស្ទះ​នៅក្នុង​ច្រមុះ និង បំពង់ក ដែល​ភ្ជាប់​ប្រហោង​ច្រមុះ​ទៅ​នឹង​បំពង់ក​។​

· មានការ​ហូរ​ឈាម​តាម​ច្រមុះ ។​

· មាន​ឡើង​កូនកណ្តុរ​នៅ​នឹង​ក ។​

· មាន​ការឈឺចាប់​នៅត្រង់​ក ដោយសារ​តែ​កូនកណ្តុរ​។​

· មាន​ភាព​ហើមប៉ោង​នៅ​នឹង​ក ដែល​យើង​អាច​មើលឃើញ​។​

· មានការ​ហើម​បំពង់ក​។​

· មាន​ភាព​កើនឡើង​នៃ​ការរាំងស្ទះ នៅក្នុង​រន្ធ​ច្រមុះ​។​

· មាន​ការហូរ​ខ្ទុះ​ពី​រន្ធ​ច្រមុះ​តែ​ម្ខាង​។​

· ឈឺក្បាល​។​

· មើលឃើញ​ព្រិលៗ ឬ មិនសូវ​ច្បាស់​។​

· មាន​ការឈឺចាប់​សាច់ដុំ និង មាន​ភាពទន់ខ្សោយ​នៃ​សាច់ដុំ​។​

· មាន​បញ្ហា​ពិបាក​នឹង​ការ​ស្តាប់ ។​

· មានការ​ហើមប៉ោង និង ចុះខ្សោយ​នៃ​អណ្តាត​។​

· មាន​បញ្ហា​ពិបាក​ក្នុង​ការដកដង្ហើម​ធ្ងន់ធ្ងរ​។​

· មាន​ភាព​ពិបាក​ក្នុង​ការនិយាយ អោយបាន​ច្បាស់​។​

· សាច់ដុំ​នៅ​លើ​ផ្ទៃមុខ មាន​ភាព​ចុះខ្សោយ​។​

· កូនកណ្តុរ​នៅ​នឹង​ក មិន​ស្រក​ចុះ ។​

· មាន​ភាព​ពិបាក​ក្នុងការ​ធ្វើ​ចលនា និង លើក​ស្មា​ទាំងពីរ​។​

· មាន​ភាព​ពិបាក​ក្នុងការ ផ្អៀង​ក​។​

· មាន​ភាពស្លេកស្លាំង ឬ កង្វះ​ឈាម​។​

· មាន​ការបង្ក​រោគ​នៅក្នុង​ច្រមុះ​, បំពង់ក​, ក ជាដើម​។​

· មាន​ភាព​ស្គមស្គាំង​។​

· កង្វះ​ជាតិ​ទឹក​។​

​យោង​តាម​វិទ្យាស្ថាន​ជាតិ​សិក្សា​ជំងឺមហារីក​បានកំណត់​ថា កត្តា​ដែល​អាច​បណ្តាលអោយមាន​រោគសញ្ញា នៃ​ជំងឺ មហារីក ច្រមុះ នេះ​មាន ៖

· ការ​ស្រូប​យក​នូវ​បំណែក​តូច​ល្អិតៗ នៃ​លោហៈធាតុ​នៅក្នុង​សន្លឹក​មាស ឬ ប្រាក់​។​

· សារធាតុ​គីមី​ដែល​មាន​ប្រើប្រាស់ នៅ​ក្នុង​ការផលិត​ស្បែកជើង​។​

· ធូលី​ដែល​មាន​នៅក្នុង​ការធ្វើ​គ្រឿង​សង្ហា​រឹម​។​

· ធូលី​ដែល​មាន​មកពី​រោង​ម៉ាស៊ីន​អារឈើ​។​

· ធូលី​ដែល​មាន​មកពី​ម៉ាស៊ីន​ធ្វើ​ម្ស៉ៅ ឬ ផលិត​នំ​បុ័ង​។​

· ជា​បុរស​ដែល​ស្ថិត​ក្នុង​វ័យ​លើសពី ៤០​ឆ្នាំ ។​

· ការជក់បារី​។​