​យើង​ភាគច្រើន​ធ្លាប់មាន​បញ្ហា​ហើមពោះ​បន្តិច​បន្ទួ​ច ម្តងម្កាល​ដែរ ប៉ុន្តែ​ប្រសិនបើ​ការ​ហើមពេ​ាះ​និង​ហើម​ស្បែក​របស់​អ្នកគឺជា​ការព្រួ​យ​បារម្ភ​របស់​អ្នកវិញ មាន​វិធានការ​ជាច្រើន​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ជួយ​ខ្លួនឯង​បាន​។​

​ការ​ហើមពោះ​ប៉ះពាល់​ដល់​ស្ត្រី​រាប់លាន​នាក់ ហើយ​ភាគច្រើន​យើង​សុទ្ធតែ​មាន​បញ្ហា​នេះ​ទាំងអស់ គ្នា​។ ប៉ុន្តែ​វា​អាច​ជា​សញ្ញា​មួយ​នៃ​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ​។​

​ប្រសិនបើ​កែងជើង​របស់​អ្នក​មើល​ទៅ​ធំ​ជាង​ធម្មតា ចូរ​យក​មេដៃ​សង្កត់​វា​បន្តិច​ទៅ​មើល​។ ប្រសិនបើ​អ្នក​ដក​មេដៃ​ចេញ ហើយ​មាន​ឃើញ​ស្នាម​ទ្រុត​យូរ ច្បាស់​ណាស់​វា​គឺជា​សញ្ញា​មួយ​ដែល​បញ្ជាក់ ថា​អ្នក​មាន​បញ្ហា​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន (​ហើម​)​។ សំណួរ​គេ​សួរថា​តើ​បណ្តាលមកពី​ហេតុអ្វី​?

១, អ្នក​ចាប់ផ្តើម​មក​រដូវ​

​អាកាសធាតុ​ក្តៅ ព្រម​ទាំង​ការ​ដែល​គ្មាន​ធ្វើ​សកម្មភាព​រាង្គ​កាយ​អាច​ធ្វើអោយ​ចាល់ជាតិ​ទឹក​ក្នុង​ខ្លួន ច្រើន​បាន​ដោយ​មិន​គិត​ថា​អ្នក​មាន​សុខភាព​ល្អ​យ៉ាង​ណា​នោះទេ ប៉ុន្តែ​ស្ត្រី​ជាច្រើន​ក៏​ធ្លាប់មាន​បទពិសោធន៍​ហើមពោះ​ក្នុង​ពេល​មក​រដូវ​ផងដែរ​។​

​នៅពេល​ដែល​វា​មាន​ឥទ្ធិពល​ទៅលើ​សុដន់ និង​ត្រគៀក​របស់​ស្ត្រី​ច្រើន​ជាង​កន្លែង​ផ្សេងៗ​ទៀត​នៃ​រាង្គ​កាយ ។​

​វេជ្ជបណ្ឌិត ម៉ា​រី​លីន ហ្គេន​វីល (Dr. Marilyn Glenville) អ្នកជំនាញ​ឯកទេស​ខាង​សុខភាព​ស្ត្រី​និយាយ ថា “​មាន​រោគសញ្ញា PMS (​ចង្កោម​រោគសញ្ញា​មុនពេល​មក​រដូវ​) ច្រើនជាង ១៥០​រោគសញ្ញា​ឯណោះ​។ វា​មិនមែន​បណ្តាលមកពី​ការប្រែប្រួល​អ័រម៉ូន​ផ្ទាល់​ក្នុង​ខែ​នេះ​ទេ ប៉ុន្តែ​ដោយសារ​តែ​រាង្គ​កាយរ​បស់​អ្នក​មាន​ប្រតិកម្ម​នឹង​ការប្រែប្រួល​ទាំងនេះ​។​

​ប្រតិកម្ម​មួយ​ដែ​កើតមាន​ជា​ញឹកញាប់​បំផុត​គឺ​ការប្រែប្រួល​យ៉ាង​រហ័ស​មួយ​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង ឈាម ហើយ​នេះ​ជា​មូលហេតុ​ធ្វើអោយ​មាន​សញ្ញា​ផ្សេងៗ​កើតមាន​ឡើង​ដូចជា ឆាប់​ប្រែប្រួល​អារម្មណ៍ និង​ឈឺក្បាល ព្រមទាំង​ហើម​។​

​នៅពេល​កម្រិត​ជាតិ​ស្ករ​របស់​អ្នក​ធ្លាក់ចុះ អ័រម៉ូន​ស្ត្រេ​ស​ឈ្មោះថា Adrenaline ត្រូវ​បាន​បញ្ចេញ​ចូល ទៅក្នុង​ចរន្តឈាម​ដើម្បី​នាំ​ជាតិ​ស្ករ​ពី​កោសិការ​ចូលទៅក្នុង​ឈាម​វិញ ដើម្បី​ស្តារ​តុល្យភាព​របស់​វា​។​

​ប៉ុន្តែ​នៅពេល​ដែល​ជាតិ​ស្ករ​ចេញពី​កោសិការ វា​ត្រូវ​បាន​ជំនួស​មកវិញ​ដោយ​ទឹក ដែល​ជាហេតុ​ធ្វើអោយ​ហើម និង​រីក​ស្ពុលៗ​។ ដើម្បី​បញ្ឈប់​ហេតុការណ៍​នេះ​កុំអោយ​កើតមាន​បាន ចូរ​ទទួលទាន​អាហារ​បន្តិចបន្តួច និង​ធ្វើអោយ​កម្រិ​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​លំនឹង ។​ជ្រើសរើស​អ្វី​ដែល​មាន​សុខភាព និង​អាហា​រពុំ​សូវ​មាន​ជាតិ​ស្ករ​ច្រើន​។​

​យក​ល្អ​គួរតែ​ទទួល​ទាន​ទឹក​អោយបាន​ច្រើន​។ ប្រសិនបើ​អ្នក​ធ្វើ​វា​បាន នោះ​អ្នកនឹង​បង្ការ​មិន​អោយ​មាន​បញ្ហា​ហើម​កើតមាន​បាន​ទេ​។​

២, ទទួលទាន​ប្រៃ​ច្រើនពេក​

​អាហារ​ឆ្អិន​ស្រាប់ៗ​ប្រហែល​ជា​ជម្រើស​ដ៏​ងាយស្រួល​មួយ​នៅ​ពេល​អ្នក​មាន​ការ​ហត់​នឿយ​ខ្លាំង លើ​ការ​ចំអិនម្ហូប​ខ្លួនឯង ប៉ុន្តែ​អ្នក​ត្រូវ​តែពិនិត្យ​ទៅលើ​កម្រិត​ជាតិ​ប្រៃ​នៅ​ក្នុង​អាហារ​ទាំងនោះ​ផង​។​

​អង្គការ​សុខភាព​ពិភពលោក​ណែនាំ​ថា ចំនួន​អំបិល​ដែល​ត្រូវ​ទទួល​ទាន​ក្នុង​កម្រិត​ខ្ពស់​បំផុត​នោះ​គឺ តែ ៦​ក្រាម​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ (​ដែល​ស្មើនឹង​មួយ​ស្លាបព្រា​កាហ្វេ​)​។ ចំនួន​នេះ​ផ្តល់​អោយ​យើង​នូវ​ជាតិ​សូ​ដ្យូ​ម ២៤០០mg ដែរ​ថ្វីបើ​យើង​តម្រូវការ​របស់​យើង​ចំពោះ​សូ​ដ្យូ​ម​តែ ៥០០mg ក្នុង​មួយ​ថ្ងៃ​ដើម្បី​អោយមាន​សុខភាព​។​

​មនុស្ស​ភាគច្រើន​ទទួលទាន​អំបិល​ប្រហែលជា ៩​ក្រាម​ក្នុង​មួយថ្ងៃ  ហើយ​វា​នឹង​ធ្វើអោយ​មនុស្ស​ញ៉ាំ​ច្រើន​ដោយ​មិនដឹង​ខ្លួន​ណាស់​។ សាច់​ចិញ្ច្រាំ​នៅក្នុង​នំ​បុ័ង​ដាក់​សាច់​មួយ​អាច​ផ្ទុក​ទៅ​ដោយ​អំបិល​ចំនួន ៦g នំ​បុ័ង​ចំនិត​ពីរ​ចំនិត​មាន ១,២g និង ភីហ្សា​ហ្រូ​ម៉ាត​ប៉េងប៉ោះ​មួយ​ស្លា​យមាន ៥,៣g​។​

​នំ​បុ័ង​ចំនិត​ពីរ​ចំនិត​មាន​ជាតិ​ប្រៃ​ច្រើន​ជាង​នំ​បុ័ង​ស្រួយ​មួយ​ទៅ​ទៀត​។​

​ការ​ដែល​ទទួល​ទាន​អំបិល​ច្រើនពេក​អាច​ធ្វើអោយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ហើយ​ការកាត់បន្ថយ នូវ​បរិមាណ​ដែល​យើង​ទទួលទាន​តែមួយ​ភាគ​បី​អាច​ជួយសង្គ្រោះ​ជីវិត​មនុស្ស​បាន​រហូត​ដល់ ៣៤០០០​នាក់​ក្នុង​មួយឆ្នាំ​។​

​វេជ្ជបណ្ឌិត ម៉ា​រី​លីន និយាយថា “​ប៉ុន្តែ​វា​ក៏​ធ្វើអោយ​ហើម​បានដែរ​ព្រោះថា​រាង្គ​កាយរ​បស់​យើង​ត្រូវ ការរក្សា​ជាតិ​ទឹក​ទុក​ក្នុង​បំណង​ដើម្បី​ពង្រា​វ​ជាតិ​សូ​ដ្យូ​ម​។ នៅពេល​ដែល​អំបិល​ត្រូវបាន​ទទួល​ទាន​ចូលទៅ​ក្នុង​ខ្លួន ជាតិ​ទឹក​ធ្វើ​ចលនា​ចេញពី​ក្នុង​ឈាម​ចូលទៅក្នុង​ស្បែក​ដែល​ធ្វើអោយ​ហើម​”​។​

​ការកាត់បន្ថយ​ទទួលទាន​ប្រៃ​អាចធ្វើអោយ​អ្វីៗ​មាន​ការខុសប្លែក​យ៉ាងខ្លាំង​។ ចូរ​ពិនិត្យ​ទៅលើ​ស្លាក សញ្ញា​រាល់​អាហារ​ដែល​ឆ្អិន​រួច និង​អាហារ​កំប៉ុង ហើយ​ចូរ​ត្រៀម​ខ្លួន​គិត​លេខ​នូវ​ចំនួន​អំបិល​ទាំងឡាយ​ដែល មាន​នៅក្នុង​អាហារ​របស់​អ្នក​ជា​ប្រចាំ​”​។​

៣, ប្រតិកម្ម​ជា​មួយ​អាហារ​

​វេជ្ជបណ្ឌិត​ឯកទេស​ខាង​អាហារ​រូបត្ថ​ម្ភ ហ្លឺ ប្រោ​ន (Fleur Brown) និយាយថា “​មាន​អ្នកជំងឺ ៧​នាក់​ក្នុងចំនោម ១០​នាក់​ហើយ​ដែល​មាន​អា​ការៈហើម ហើយ​មាន​ការឆ្លើយតប​លើ​ការព្យាបាល​តាម​រយៈ កាត់បន្ថយ​ការ​ទទួលទាន​ស្រូវ​សាលី​ក្នុង​របប​អាហារ​របស់​ពួកគេ​។​ភាគច្រើន​នៃ​មនុស្ស​អស់ទាំង​នេះ​គឺ​មាន​បញ្ហា​ហើម​ច្រើន​តែ​ឃើញ​គឺ នៅ​លើ​មុខ និង​ក​ផងដែរ​។​

​ប៉ុន្តែ​ក្នុង​រយៈពេល​ពី​សប្តាហ៍​នៃ​ការ​ទទួលទាន​អាហារ​ដោយ​គ្មាន​ស្រូវ​សាលី​សោះ ពួកគេ​សម្គាល់ ឃើញថា ពួកគេ​អាច​ដោះ​ចិញ្ចៀន​បាន​យ៉ាង​ងាយ និង​ស្លៀកខោ​ខូវប៊យ​បាន​វិញ​។​

៤, ការប្រើប្រាស់​ថ្នាំ​បន្ទន់​លាមក​

​ការប្រើប្រាស់​ថ្នាំ​បន្ទន់​លាមក​ដើម្បី​គ្រប់គ្រង​ទម្ងន់​របស់​អ្នក​ពិតជា​អាច​ធ្វើ​អោយ​បញ្ចេញ​ជាតិ​ទឹកបាន ច្រើន​ពិតមែន ហើយ​ទោះបីជា​ការប្រើប្រាស់​វា​សម្រាប់​អាការៈ​ទល់លាម​កក៏ដោ​យ ក៏​វា​អាច​ធ្វើអោយ​អ្នកជំងឺ​ហើម​បានដែរ​ប្រសិនបើ​អ្នក​ប្រើ​វា​ច្រើនពេក​។​

​វេជ្ជបណ្ឌិត កា​តទី មោ​ស (Dr. Catti Moss) ពន្យល់ថា “​ថ្នាំ​បន្ទន់​លាមក​ធ្វើអោយ​ពោះវៀន​ធូរ ហើយ​ប្រសិនបើ​អ្នក​ប្រើ​វា​ច្រើនដង​ពេក​រហូត​ក្លាយទៅជា​រាគ​វិញ អ្នកនឹង​បាត់បង់​ជាតិ​ទឹក​យ៉ាងច្រើន ហើយ​រាង្គ​កាយ​អ្នកនឹង​ព្យាយាម​កែសម្រូល​តុល្យភាព​ឡើងវិញ​តាម​រយៈជាតិ​ទឹក​ទាំងឡាយ​ដែល នៅសល់​”​។​

​ការប្រើប្រាស់​ថ្នាំ​បន្ទន់​លាមក​ក៏​អាច​ប្រើ​ទៅលើ​អ្នកជំងឺ​ដែល​មាន​អាការៈ​ទល់លាម​កបាន​ដែរ​ប្រសិន បើ​ពោះវៀន​ត្រូវការ​វត្តមាន​របស់​វា​។​

​ចូរ​ពិគ្រោះ​ជាមួយ​ឱសថ​ការី ឬ​គ្រូពេទ្យ​អំពី​ថ្នាំ​បន្ទន់​លាមក​ណាមួយ​ដែលមាន សុវត្ថិភាព ឬ​ក៏​ព្យាយាម​ប្រើ​វិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​បំបាត់​ការ​ទល់លាមក​ដូចជា​របប​អាហារ​ដែល​មាន​ជាតិ សរសៃ​ច្រើន​ជាមួយនឹង​ការ​ទទួលទាន​ទឹក​ច្រើន​។​

៥, ផល​រំខាន​របស់​ថ្នាំ​

​ប្រសិនបើ​បើ​អ្នក​ប្រើ​ថ្នាំ​ពន្យា​កំណើត​ដែល​មាន​កម្រិត Oestrogen ខ្ពស់  វា​អាច ធ្វើអោយ​អ្នក​ហើម​បាន ប៉ុន្តែ​ការសិក្សា​បាន​រកឃើញថា មាន​ស្ត្រី​តិចតួច​ណាស់​ដែល​នឹង​មាន​ផល​រំខាន​បែបនេះ​។​

​ប្រសិនបើ​អ្នក​មាន​សំណាង​មាន​ផល​រំខាន​បែបនេះ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ការសាកល្បង ប្រើប្រាស់​ថ្នាំ​ពន្យា​កំណើត​ផ្សេង​មួយទៀត​ដូចជា Yasmin ដែល​វា​មិន​បណ្តាល​អោយ​ហើម​ទេ​។​

​វេជ្ជបណ្ឌិ​តមោស និយាយថា “​ថ្នាំ Calcium Channel Blocker ទំនង​ជា​ធ្វើអោយ​អ្នក​ហើម​កែងជើង ថ្នាំ​នេះ​ច្រើន​តែ​ប្រើ​សម្រាប់​ព្យាបាល​ការឡើង​សម្ពាធ​ឈាម​ខ្ពស់​។ ថ្នាំ​បន្ធូរ​សរសៃឈាម​ទាំងនេះ​សុទ្ធតែ​អាច​ធ្វើអោយ​ហើម​បាន​”​។​

៦, សម្ពាធ​ឈាម​ឡើង​ខ្ពស់​

​យើង​គួរតែ​ពិនិត្យ​លើ​សម្ពាធ​ឈាម​របស់​ពួក​យើង​អោយបាន​ទៀងទាត់ (​យ៉ាងហោចណាស់ ក៏​រៀងរាល់ឆ្នាំ​ដែរ​ប្រសិន​អ្នក​អាយុ​ចាប់ពី ៤០​ឡើងទៅ​) ព្រោះ​ថា​វា​កម្រ​ណាស់​ដែល​ប្រាប់​យើង​អោយដឹងថា​សម្ពាធ​ឈាម​នោះ​ឡើង​ខ្ពស់ ឬ​ត្រូវ​ការព្យាបាល​ដែរ​ឬ​អត់​។​

​ប៉ុន្តែ​វេជ្ជបណ្ឌិ​តមោស​ដាក់ប​ម្រាមថា “​ការ​ដែល​ហើម​អាច​ជា​សញ្ញា​មួយ​នៃ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ដែល​មិន​ត្រូវបាន​ព្យាបាល​ក្នុង​រយៈពេល​មួយ​គ្រប់គ្រាន់​នឹង​ធ្វើអោយ​ខូចខាត​ដល់​បេះដូង ឬ​តម្រងនោម​ប្រសិនបើ​អ្នក​មិន​បាន​ពិនិត្យ​លើ​វា​នោះ​ទេ​”​។​

៧, ពិបាក​ដកដង្ហើម​

​ការ​ហើម​ជាមួយគ្នា​នឹង​ពិបាក​ដង្ហើម​ទៀត​វា​អាច​ជា​មូលហេតុ​មួយ​ធ្ងន់ធ្ងរ និង​គួរ អោយ​ព្រួយបារម្ភ​ណាស់​។​

​វេជ្ជបណ្ឌិត​មោសនិយាយ​ថា “​វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​ស្លេកស្លាំង ព្រោះ​ឈាម​របស់​អ្នក​កំពុងតែ​ខ្វះ​ជាតិ​ដែក​ដើម្បី​ដឹកនាំ​អុកស៊ីសែន ទៅ​ចិញ្ចឹម​រាង្គ​កាយ​។ ឬ​ជំងឺខ្សោយបេះដូង ព្រោះ​បេះដូង​មិន​អាច​មាន​សមត្ថភាព​ច្របាច់​ឈាម​ទៅ​រាង្គ​កាយ​បាន​”​។ 

​ករណី​ដូច្នេះ​អ្នក​ត្រូវតែទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អោយបាន​ឆាប់​តាម​តែ​អាច​ធ្វើទៅបាន​”​។​

៨, រស់នៅ​ដោយ​មិន​ប្រើ​សកម្មភាព​រាង្គ​កាយ​

​ការ​ដែល​មិន​ប្រើ​សកម្មភាព​រាង្គ​កាយធ្វើ​អោយ​ឈាមដក់​នៅក្នុង​ផ្នែក​ខាង​ក្រោមបង្អស់​នៃ​រាង្គ​កាយ របស់​អ្នក​។​

​សម្ពាធ​ទៅលើ​សរសៃឈាម​ធ្វើអោយ​ទឹក​លេច​ចូលទៅ​ក្នុង​ជាលិការ​នៅ​ជុំវិញ​វា​បាន ហើយ​ករណី នេះ​ធ្វើអោយ​អ្នក​មើល​ឃើញ​ស្បែក​របស់​អ្នក​ដូចជា​មាន​សភាព​ហើម​។​

​ចូរ​ធ្វើ​សកម្មភាព​រាង្គ​កាយឡើង​ជាពិសេស​នៅរ​ដូវ​ក្តៅ ព្រោះ​អាកាសធាតុ​ក្តៅ​អាច​បន្ថែម​នូវ​បញ្ហា បាន​។ ការ​ដែល​ក្តៅ​ធ្វើអោយ​សរសៃឈាម​ធូរ និង​រីក ហើយ​វា​ក៏​អាច​ធ្វើអោយ​ជាតិ​ទឹក​លេច​ចេញ​មក​ក្រៅ​សរសៃឈាម​ធ្វើអោយ​ហើម​ដែរ​។​

៩, ជំងឺ​ទឹកនោម​ផ្អែម​

​ប្រសិនបើ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម អ្នក​គួរតែ​ស្វែងរក​សេវា​ផ្តល់​ប្រឹក្សា​ខាង​បញ្ហា​ហើម ដែល​វា អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ​ត​ម្រ​នោម​ដែល​មានឈ្មោះ​ថា Nephrotic Syndrome (​ផលវិបាក​មួយ​របស់​ជំងឺ ទឹកនោម​ផ្អែម​)​។​

​ករណី​នេះ​ធ្វើអោយ​ការ​ច្រោះ​ទឹកនោម​ក្នុង​តម្រងនោម​ទទួលរង​នូវ​ការខូចខាត ហើយ​ជាតិ​ប្រូតេអ៊ីន ក៏​លេច​ចេញ​ទៅ​តាម​ទឹកនោម​ធ្វើអោយ​ហើម​រាង្គ​កាយ​ដែរ​។​
​ការ​ដែល​មិន​បាន​ព្យាបាល វា​អាច​ធ្វើអោយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ កូ​ឡេ​ស្ទេ​រ៉ុល​ឡើង​ខ្ពស់ និង​កំនក​ឈាម​ក្នុង​សរសៃឈាម​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង