ចង់បញ្ឈប់ការធ្លាក់កំណកឈាមកំឡុងពេលមករដូវមិនពិបាកឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះបែបធម្មជាតិដើម្បីដោះស្រាយបញ្ហានេះ ៖
១. ទទួលទានគិនឆាយ (Celery)
អាការៈរមួលសាច់ដុំ ព្រមទាំងការឈឺចាប់អាចកើតឡើងកំឡុងពេលមករដូវដូច្នេះប្រសិនបើអ្នកចង់កាត់បន្ថយអាការៈនេះ ចូរព្យាយាមទទួលទានគិនឆាយ។ បន្លែនេះក៏អាចជួយធ្វើឱ្យប្រព័ន្ធបន្តពូជមានភាពប្រសើរឡើងផងដែរ។
២. កុំរំលងការម៉ាស្សា
វិធីដ៏មានប្រសិទ្ធភាពបំផុតមួយទៀតដើម្បីបំបាត់កំណកឈាម គឺធ្វើការម៉ាស្សា។ តិចនិកក្នុងការម៉ាស្សាមួយចំនួនអាចជួយបន្ថយកំណកឈាម និងថែមទាំងល្អសម្រាប់សុខភាពប្រព័ន្ធបន្តពូជ ព្រមទាំងសម្រួលលំហូរឈាមក្នុងស្បូនផងដែរ។
៣. រួមបញ្ចូលរមៀតក្នុងរបបអាហារ
មានប្រសិទ្ធភាពធ្វើឱ្យឈាមក្រនឹងកក ព្រមទាំងបំបាត់ការឈឺចាប់ក្នុងពេលជាមួយគ្នាផងដែរ។ ការរួមបញ្ចូលរមៀតក្នុងអាហារពិតជាមានប្រយោជន៍ណាស់ដើម្បីបំបាត់អាការៈឈឺចាប់ដែលអ្នកជួបប្រទះកំឡុងពេលមករដូវ។ ក្រៅពីរួមបញ្ចូលក្នុងអាហារ អ្នកអាចទទួលទានតែរមៀតផងដែរ។
៤. ម្ទេសក្រហម
ការរួមបញ្ចូលម្ទេសក្រហមក្នុងរបបអាហារពិតជាមានប្រយោជន៍ណាស់ដើម្បីបំបាត់កំណកឈាមកំឡុងពេលមករដូវ។ ការទទួលទានម្ទេសក្រហមជាប្រចាំអាចជួយកាត់បន្ថយកំណកឈាមដែលលើសបានយ៉ាងប្រសើរ។
៥. តែខ្ញី
ការទទួលទានខ្ញីអាចជួយកាត់បន្ថយការធ្លាក់ឈាមរដូវខ្លាំង និងកំណកឈាម។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមខ្ញីម៉ដ្ឋ ១ ស្លាបព្រាកាហ្វេក្នុងទឹក ១ ពែង រួចដាក់ដាំឱ្យពុះ។ បន្ទាប់មករងចាំសម្រាប់រយៈពេល ៥ នាទី សឹមត្រងកាកចេញ។ ទុកឱ្យចុះត្រជាក់បន្តិច រួចបន្ថែមទឹកឃ្មុំចូលដើម្បីបង្កើនរសជាតិ៕