ការកើនឡើងកម្រិតអាស៊ីតអ៊ុយរិចគឺជាការកើនឡើងកំហាប់នៃអាស៊ីតអ៊ុយរិចនៅក្នុងឈាមរបស់អ្នក។ អាស៊ីតអ៊ុយរិចគឺជាកាកសំណល់ដែលត្រូវបានបង្កើតឡើងអំឡុងពេលបំបែកនៃពុយរីនដែលជាសារធាតុមួយដែលត្រូវបានរកឃើញនៅក្នុងឈាមចំណីអាហារជាច្រើន។
ជាធម្មតា អាស៊ីតអ៊ុយរីកត្រូវបានចូលនៅក្នុងឈាមរបស់អ្នក ហើយឆ្លងកាត់ទៅតម្រងនោម និងត្រូវបានបញ្ចេញទៅក្នុងទឹកនោម។
កម្រិតខ្ពស់នៃអាស៊ីតអ៊ុយរិចមិនអាចបណ្តាលអោយមានបញ្ហានោះទេ។ ទោះជាយ៉ាងណាក៏ដោយ, មនុស្សមួយចំនួនបានវិវត្តទៅជាជំងឺសន្លាក់ឆ្អឹង, គ្រួសក្នុងតម្រងនោម, ឬជំងឺខ្សោយតម្រងនោមដែលបង្កឡើងដោយកម្រិតខ្ពស់នៃអាស៊ីតអ៊ុយរិចនេះ។ កម្រិតខ្ពស់នៃអាស៊ីតអ៊ុយរិចអាចលេចចេញមុនទៅនឹងការវិវត្តនៃជំងឺលើសឈាម, ជំងឺបេះដូង ឬជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ។ ប៉ុន្តែជារឿយៗ វាមិនច្បាស់នោះទេថាតើកម្រិតអាស៊ីតអ៊ុយរិចខ្ពស់គឺជាមូលហេតុផ្ទាល់ ឬជាសញ្ញាគំរាមកំហែងដំបូងនៃលក្ខខ័ណ្ឌទាំងនេះនោះ។
មូលហេតុ
កម្រិតអាស៊ីតអ៊ុយរិចខ្ពស់អាចត្រូវបានបង្កឡើងដោយការផលិតហួសហេតុនៃអាស៊ីតអ៊ុយរិចនៅក្នុងខ្លួន ឬដោយការបញ្ចេញនៃអាស៊ីតអ៊ុយរិចបានថយចុះនៅក្នុងទឹកនោម។ ជាពិសេស, កត្តាដែលអាចបណ្តាលអោយកំហាប់នៃអាស៊ីតអ៊ុយរិចកើនឡើងខ្ពស់នៅក្នុងឈាមរួមមានៈ
– ថ្នាំបញ្ចុះទឹកនោម
– ការផឹកស្រាច្រើនពេក
– ការផឹកកាហ្វេអ៊ីនច្រើនពេក
– ជំងឺនៃការថយចុះអរម៉ូនទីរ៉ូអ៊ីត
– ជំងឺមហារីកឈាម
– ធាត់
– ជំងឺស្បែករបកក្រហម
– អាហារដែលសំបូរទៅដោយពុយរីន
– ថ្នាំបន្ថយប្រព័ន្ធភាពស៊ាំមួយចំនួន
នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ
អាស៊ីតអ៊ុយរីកកើនឡើងជាធម្មតាត្រូវបានរកឃើញនៅពេលដែលគ្រូពេទ្យបានស្នើអោយអ្នកជំងឺធ្វើតេស្តដើម្បីជួយបន្ថែមនូវរោគវិនិច្ឆ័យជំងឺណាមួយដែលអ្នកមាន។ វាជាការរកមើលដែលមិនត្រូវបានគេរំពឹងទុក ឬរកឃើញវាដោយចៃដន្យ។ សូមនិយាយទៅកាន់គ្រូពេទ្យអំពីលទ្ធផលនៃការធ្វើតេស្ត។ កម្រិតអាស៊ីតអ៊ុយរិចខ្ពស់ និងលទ្ធផលពីការធ្វើតេស្តនានា អាចបង្ហាញពីមូលហេតុនៃជំងឺរបស់អ្នក ឬគ្រូពេទ្យអាចស្នើអោយធ្វើតេស្តដទៃទៀតដើម្បីវាយតម្លៃទៅលើលក្ខខ័ណ្ឌ និងធ្វើអោយកាន់តែច្បាស់នៃរោគវិនិច្ឆ័យ។
ប្រសិនបើអ្នកព្រួយបារម្ភអំពីថ្នាំរបស់អ្នកអាចបណ្តាលអោយកើនឡើងអាស៊ីតអ៊ុយរិចនោះ, សូមបន្តប្រើថ្នាំរបស់អ្នក។ សូមកុំប្តូរថ្នាំដោយមិនមានការពិគ្រោះជាមួយនឹងគ្រូពេទ្យអោយសោះ៕