​នោម​ឈឺ​គឺជា​ការឈឺចាប់​នៅពេល​ដែល​កំពុង​បញ្ចេញ​ទឹកនោម​។​ជាធម្មតា​គឺ​មាន​អារម្មណ៍​ឈឺចាប់​នៅក្នុង​បំពង់​ដែល​ទឹកនោម​ឆ្លងកាត់​ពី​ប្លោកនោម ឬ​តំបន់​នៅ​ជុំវិញ​ប្រដាប់ភេទ​។ អ្នក​គ្រប់គ្នា​អាច​មាន​ការ​នោម​ឈឺ​នេះ​រយៈពេល​ខ្លី​។ នោម​ឈឺ​គឺជា​រោគសញ្ញា​ទូទៅ​បំផុត​នៃ​ការឆ្លង​មេរោគ​នៃ​ប្រព័ន្ធ​បង្ហូរទឹក​ម៉ូ​ត្រ ជាពិសេស​ចំពោះ​ស្ត្រី​។ ចំពោះ​បុរស​, ការឆ្លង​មេរោគ​នៃ​ប្រព័ន្ធ​បង្ហូរទឹក​ម៉ូ​ត្រ​គឺ​មិនសូវ​ជា​មាន​នោះទេ​, ដូចនេះ នោម​ឈឺ​ត្រូវ​បាន​បង្កឡើង​ជា​ទូទៅ​បំផុត​ដោយសារ​ការ​រលាក​បំពង់​បង្ហួរនោម ឬ​បញ្ហា​នៃ​ក្រពេញប្រូ​ស្តាត​។​

​មូលហេតុ​

​នោម​ឈឺ​អាច​ត្រូវ​បាន​បង្កឡើង​ដោយ​ជំងឺ​ជាច្រើន និង​សារធាតុ​មួយចំនួន​រួមមានៈ​

  • គ្រួស​ក្នុង​ប្លោកនោម​
  • រលាក​ប្លោកនោម​
  • ថ្នាំ​មួយចំនួន ដូច​ជា​ថ្នាំ​ដែល​ត្រូវ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺមហារីក​ដេល​មាន​ការ​រលាក​ប្លោកនោម​
  • ជំងឺ​កាមរោគ​
  • ជំងឺស្វាយ​ប្រមេះ​
  • សារធាតុ​មួយចំនួន​ដូចជា សាប៊ូ ឬ​ទឹកអប់​
  • ឆ្លង​មេរោគ​លើ​តម្រងនោម​
  • គ្រួស​ក្នុង​តម្រង​នោម​
  • រលាក​ក្រពេញប្រូ​ស្តាត​
  • រលាក​ទ្វារមាស​
  • រលាក​បំពង់​បង្ហួរនោម​
  • ឆ្លង​មេរោគ​លើផ្លូវ​បង្ហូរទឹក​ម៉ូ​ត្រ​
  • ជំងឺ​ផ្សិត​

​នៅពេលណា​ដែល​គួរ​ទៅ​ជួប​នឹង​គ្រូពេទ្យ​

​សូម​ធ្វើការ​ណាត់ជួប​ជាមួយនឹង​គ្រូពេទ្យ​ប្រសិនបើៈ​

  • ការ​នោម​ឈឺ​មាន​ជាប់​រហូត​
  • អ្នក​មាន​ហូរ​ខ្ទុះ​ពី​លិង្គ ឬ​ទ្វារមាស​
  • អ្នក​ឃើញ​មាន​ឈាម​នៅ​ក្នុង​ទឹកនោម​
  • អ្នក​មាន​គ្រុនក្តៅ​
  • អ្នក​មាន​ឈឺ​ខ្នង ឬ​ឈឺ​ផ្នែក​ខាងក្រោម​នៃ​ពោះ​
  • អ្នក​ធ្លាប់មាន​គ្រួស​ក្នុង​តម្រង​នោម ឬ​ប្លោកនោម​

​ប្រសិនបើ​អ្នក​មាន​ផ្ទៃពោះ​, សូម​ប្រាប់​ទៅ​គ្រូពេទ្យ​របស់​អ្នក​ប្រសិនបើ​អ្នក​មាន​ការឈឺចាប់​នៅពេល​ដែល​អ្នក​នោម​៕​