កែងដៃគឺជាសន្លាក់ដ៏ស្មុគស្មាញមួយដែលអនុញ្ញាតអោយអ្នកធ្វើកាយវិការក្នុងការបត់ទៅមុខ ឬទៅក្រោយ និងបង្វិលដើមដៃ។ ការឈឺកែងដៃអាចត្រូវបានបង្កឡើងដោយការគ្រោះថ្នាក់ ឬរបួសទៅលើឆ្អឹងនៅនឹងសន្លាក់កែងដៃ, ជុំវិញសាច់ដុំ ឬតង់ដុង ដែលភ្ជាប់សាច់ដុំទៅឆ្អឹង។ ការឈឺកែងដៃក៏អាចត្រូវបានបង្កឡើងដោយការខូចខាតនៃនៃសរសៃវិញាណ, សរសៃឈាម និងសរសៃតឆ្អឹងនៃសន្លាក់នោះផងដែរ។ បញ្ហាត្រង់ក, ស្មា និងកំភួនដៃ ឬដើមដៃ និងកដៃក៏អាចបណ្តាលអោយឈឺកែងដៃផងដែរ។
ជាធម្មតា, ការឈឺកែងដៃមិនធ្ងន់ធ្ងរនោះទេ ប៉ុន្តែអ្នកអាចប្រើកែងដៃរបស់អ្នកក្នុងរឿងជាច្រើន ដូចនេះការឈឺដៃអាចប៉ះពាល់ក្នុងជីវិតរស់នៅរបស់អ្នកជាច្រើន។
មូលហេតុ
ការឈឺកែងដៃភាគច្រើនអាចបណ្តាលអោយការគ្រោះថ្នាក់លើវាខ្លាំងពេក ដូចជា ការលេងកីឡា, ចំណង់ចំណូលចិត្ត ឬការងារតម្រូវអោយមានសកម្មភាពលើដៃ, កដៃដដែលៗ។ ការឈឺកែងដៃអាចត្រូវបានបង្កឡើងដោយការរលាកសន្លាក់ឆ្អឹង ប៉ុន្តែជាទូទៅ សន្លាក់កែងដៃរបស់អ្នកមិនសូវជាបង្កអោយមានបញ្ហាជាងសន្លាក់ដទៃទៀតនោះទេ។
មូលហេតុទូទៅបំផុតនៃការឈឺកែងដៃរួមមាន៖
– បាក់កែងដៃ
– រហែកសរសៃតឆ្អឹង
– បណ្តុំរោគសញ្ញាដែលកើតមានឡើងនៅពេលដែលសរសៃវិញាណអ៊ុលណាដែលនៅផ្នែកខាងក្នុងនៃកែងឆ្អឹងត្រូវបានប៉ះពាល់
– រលាកថង់ទឹកសន្លាក់នៅនឹងកែងដៃ
– ជំងឺរលាកសន្លាក់ឆ្អឹង
– រលាកតង់ដុង
– ឈឺកែងដៃដោយសារតែវាយកូនបាល់
នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ
ការថែរក្សាខ្លួនឯង
ការឈឺកែងដៃភាគច្រើនមានភាពប្រសើរឡើងវិញដោយការព្យាបាលនៅផ្ទះដូចជាៈ
– សម្រាកៈ សូមអោយកែងដៃរបស់អ្នកនៅស្ងៀមក្នុងរយៈពេល២ថ្ងៃ និងជៀសវាងសកម្មភាពដែលបង្កអោយមានគ្រោះថ្នាក់យ៉ាងហោចណាស់៣សប្តាហ៍។ ប្រសិនបើអ្នកមានបាក់ឆ្អឹង, អ្នកអាចត្រូវដាក់ប្រដាប់ការពារដើម្បីជួយអោយកែងដៃរបស់អ្នកនៅស្ងៀម
– ដាក់ទឹកកកៈ សូមស្អំទឹកកកត្រង់កន្លែងដែលឈឺ១៥ ទៅ២០នាទី ៣ដងក្នុងមួយថ្ងៃ
– សង្កត់ៈ សូមប្រើបង់សម្រាប់រឹតអោយណែនដើម្បីបន្ថយការហើម
– លើកអោយខ្ពស់ៈ សូមអោយដៃរបស់អ្នកនៅខ្ពស់ដើម្បីបន្ថយការហើម
ប្រសិនបើការឈឺកែងដៃរបស់អ្នកបណ្តាលមកពីការគ្រោះថ្នាក់នោះ, គ្រូពេទ្យអាចណែនាំអោយព្យាបាលដោយចលនាដើម្បីជួយការពារបញ្ហានៃការបាក់នោះ។
សូមណាត់ជាមួយនឹងគ្រូពេទ្យប្រសិនបើអ្នកមាន៖
– ការឈឺកែងដៃមិនបានប្រសើរឡើងបន្ទាប់ពីប៉ុន្មានថ្ងៃនៃការព្យាបាលនៅផ្ទះ
– ការឈឺចាប់ដែលកើតមានឡើងនៅពេលដែលអ្នកមិនបានប្រើប្រាស់ដៃ
– កើនឡើងភាពក្រហម, ហើម ឬឈឺត្រង់តំបន់ដែលប៉ះពាល់
សូមទាក់ទងទៅគ្រូពេទ្យភ្លាមៗប្រសិនបើអ្នកមាន៖
– ឈឺខ្លាំង, ហើម និងជាំជុំវិញសន្លាក់
– បញ្ហានៃការធ្វើចលនាមិនធម្មតានៃកែងដៃ, បញ្ហានៃការប្រើប្រាស់ដៃ ឬបត់ដៃ
សូមស្វែងរកការសង្គ្រោះភ្លាមៗប្រសិនបើអ្នកមាន៖
– ភាពមិនធម្មតាជាក់ស្តែងនៅនឹងកែងដៃ
– ឆ្អឹងលានចេញ
អ្នកអាចត្រូវការថតកាំរស្មី X ឬថតអ្វីផ្សេងទៀតប្រសិនបើអ្នកមានភាពមិនធម្មតា ឬបាក់ឆ្អឹង ឬគ្រូពេទ្យសង្ស័យថាខូចសរសៃវិញាណនោះ។