​ក្លិន​ពី​ទ្វារមាស​គឺជា​ក្លិន​មិន​ធម្មតា​ដែល​ចេញពី​ទ្វារមាស​។ ភាពមិនធម្មតា​នៃ​ក្លិន​នេះ​ជារឿយៗ​ត្រូវបាន​គេ​ពិពណ៌នា​ថា​មាន​ក្លិនឆ្អាប​។ ភាពមិនធម្មតា​នៃ​ក្លិន​ទ្វារមាស​ជារឿយៗ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​រោគ​សញ្ញា​ដទៃទៀត​ដូចជា រមាស់​ទ្វារមាស ឬ​រលាក និង​ហូរ​ទឹក​ចេញ​ពី​ទ្វារមាស​។​

​មូលហេតុ​

​បាក់តេរី​គឺជា​មូលហេតុ​ជួប​ញឹកញាប់​បំផុត​។ ជំងឺ​កាមរោគ​មួយចំនួន​អាច​បណ្តាលអោយ​មាន​ក្លិន​នោះ​ផង​ដែរ​។ ការ​ទុក​សំលី​អនាម័យ​របស់​ស្ត្រី​យូរពេក​ក៏​អាច​បណ្តាលអោយមាន​ក្លិនឆ្អាប​នេះ​ផងដែរ​។ ជា​ការកម្រ​, ក្លិន​មិនល្អ​នៃ​ទ្វារមាស​អាច​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការ​ធ្លាយ​ចូលគ្នា​នៃ​រន្ធ​គូថ និង​ទ្វារមាស ដែល​អនុញ្ញាត​អោយ​លាមក​ហៀរ​ចូលទៅ​ក្នុង​ទ្វារមាស​។​

​ជាទូទៅ​, ក្លិន​នៃ​ទ្វារមាស​អាច​ត្រូវ​បាន​បង្កឡើង​ដោយៈ​

–       មេរោគ​បាក់តេរី (bacterial vaginosis)

–       មេរោគ​ក្លា​មី​ដ្យា (chlamydia)

–       មេរោគ​ប្រមេះ​

–       ជំងឺ​រលាក​ក្នុង​អាង​ត្រគាក​

–       កង្វះ​អនាម័យ​

–       ការ​ទុក​សំលី​អនាម័យ​យូរពេក​

–       មេរោគ​ទ្រីកូម៉ូណាស (Trichomoniasis)

–       ការឆ្លង​មេរោគ​ផ្សិត​

​ជា​ការកម្រ​, ក្លិន​មិនល្អ​នៃ​ទ្វារមាស​អាច​បណ្តាលមកពីៈ​

–       ជំងឺមហារីក​ក​ស្បូន​

–       ធ្លាយ​រន្ធ​គូថ និង​ទ្វារមាស​ចូលគ្នា​

–       ជំងឺមហារីក​ទ្វារមាស​

​នៅពេលណា​ដែល​គួរ​ទៅ​ជួប​នឹង​គ្រូពេទ្យ​

​ប្រសិនបើ​អ្នកព្រួយបារម្ភ​អំពី​ក្លិន​មិនធម្មតា​នៃ​ទ្វារមាស​របស់​អ្នក​, សូម​ទៅ​ជួប​គ្រូពេទ្យ ជា​ពិសេស​ប្រសិនបើ​អ្នក​មាន​រោគសញ្ញា​ផ្សេងៗ​ទៀត​ដូចជា រមាស់​, ក្រហាយ ឬ​ហូរ​ទឹក​ចេញ​មក​នោះ​។​

​មួយវិញទៀត​, ដើម្បី​បន្ថយ​ក្លិន​មិនល្អ​នោះ​៖

–       សម្អាត​ផ្នែក​ខាងក្រៅ​ប្រដាប់​ភេទៈ អំឡុង​ពេល​លាង​សម្អាត​ជាប្រចាំ​នោះ​, សូម​ប្រើប្រាស់​បរិមាណ​តិច​នៃ​សាប៊ូ និង​ប្រើ​ទឹក​អោយបាន​ច្រើន​

–       ជៀសវាង​សម្អាត​ទ្វារមាសៈ គ្រប់​ទ្វារមាស​ដែល​មាន​សុខភាព​ល្អ​គឺ​មាន​នូវ​បាក់តេរី និង​មេរោគ​ដទៃ​ទៀត​មួយចំនួន​។ ភាពអាស៊ីត​ធម្មតា​នៃ​ទ្វារមាស​ទប់ទល់​ការឈ្លានពាន​នៃ​បាក់តេរី និង​ផ្សិត​ដែល​បង្ក​គ្រោះថ្នាក់​។ ប៉ុន្តែ​ការលាង​សម្អាត​ទ្វារមាស​អាច​ធ្វើអោយ​មាន​ភាពទន់ខ្សោយ​ដល់​បាក់តេរី​.

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង