ការមិនអាចទប់ទឹកនោមបាន គឺជាអារម្មណ៍នៃការបញ្ចេញទឹកនោមដោយ អចេតនា។ អាការៈនៃ ការមិនអាចទប់ទឹកនោមបាននេះ គឺត្រូវបានកើតឡើងភ្លាមៗ ដោយសារសកម្មភាព ឬ ការផ្លាស់ប្តូរនូវ ស្ថានភាពរាងកាយមួយចំនួន មានដូចជា៖ ការក្អក, ការកណ្តាស់ ឬ ការលើករបស់អ្វីមួយធ្ងន់ ដែលរាល់ សកម្មភាពទាំងនេះ គឺបាន ដាក់សម្ពាធយ៉ាងខ្លាំង ទៅលើប្លោកនោម។ អាការៈនៃការមិនអាចខំប្រឹងទប់ ទឹកនោមបាននេះ គឺមិនមានទំនាក់ទំនងជាមួយនឹង បញ្ហាស្ត្រេសផ្នែកផ្លូវចិត្តនោះទេ។
ភាគច្រើននៃអាការៈនេះ ជាទូទៅច្រើនកើតលើមនុស្សស្រី ។ ប្រសិនបើអ្នកមានអាការៈទប់ទឹកនោមមិនបាន នោះអ្នកប្រហែលជាអាចមានអារម្មណ៍ថា អៀនខ្មាស់, ព្យាយាមផ្តាច់ខ្លួនពីអ្នកដទៃឬ ព្យាយាម កណត់នូវការងារ និង ជីវិតនៅក្នុងសង្គមរបស់អ្នក ជាពិសេសការធ្វើលំហាត់ប្រាណ និង សកម្មភាព កំសាន្តដទៃៗទៀត។ ជាមួយនឹងការព្យាបាល អ្នកហាក់នឹងអាច ធ្វើការគ្រប់គ្រងបាននូវ ការទប់ទឹកនោម និង អាចធ្វើអោយសុខមាលភាពរាងកាយរបស់អ្នកទាំងអស់ មានភាពប្រសើរជាងមុនបាន។
រោគសញ្ញា
ប្រសិនបើអ្នកមានអាការៈនៃការមិនអាចទប់ទឹកនោមបាន នោះអ្នកអាចនឹងជួបប្រទះនូវ បញ្ហានៃការ លេចចេញទឹកនោម នៅពេលដែលអ្នក៖
· ក្អក។
· កណ្តាស់។
· សើច។
· ក្រោកឈរ។
· ហាត់ប្រាណ ។
អ្នកអាចនឹងមិនមាននូវ បញ្ហានៃការទប់ទឹកនោមមិនបាន រាល់ពេល ដែលអ្នកធ្វើនូវសកម្មណាមួយ ក្នុងចំណោម សកម្មភាពទាំងនេះនោះទេ ប៉ុន្តែ មិនថារាល់សកម្មភាពនៃការបង្កើនសម្ពាធណាមួយ គឺ អាចធ្វើអោយអ្នក ហាក់ងាយនឹង លេចចេញទឹកនោមដោយអចេតនាបាន ជាពិសេស គឺនៅពេលដែល ប្លោកនោមរបស់អ្នកបាន ផ្ទុកទឹកនោមពេញ។
តើនៅពេលណា ដែលអ្នកគួរទៅជួបនឹងគ្រូពេទ្យ ?
ធ្វើការពិភាក្សាជាមួយនឹង គ្រូពេទ្យ ប្រសិនបើសញ្ញា និង រោគសញ្ញានៃការមិនអាចទប់ទឹកនោមរបស់ អ្នក បានបង្អាក់ដល់ សកម្មភាពនៃការរស់នៅជាប្រចាំថ្ងៃរបស់អ្នក មានដូចជា សកម្មភាពនៃការងារ, ចំណង់ចំណូលចិត្ត និង ជីវិតក្នុងសង្គមរបស់អ្នក ។