ការដើរដោយជើងទទេ ត្រូវបានគេដឹងថា ជាការអនុវត្តន៍តាមបែបវិទ្យាសាស្រ្តមួយប្រភេទដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ រឿងនេះរួមមានទាំងការបន្ថយជំងឺបេះដូង បង្កើនអង់ទីអុកស៊ីដង់ និងគ្រប់គ្រងសម្ពាធឈាម។ ការដើរជើងទទេដែលផ្តល់សុខភាពបំផុតនោះគឺការដើរនៅលើស្មៅ ឬដីខ្សាច់។

តាមការសិក្សាបានបង្ហាញថា អត្ថប្រយោជន៍សុខភាពដែលបានមកពីការដើរជើងទទេ ដោយសារតែទំនាក់ទំនងរវាងអេឡិចត្រូងក្នុងដី និងរាងកាយមនុស្សយើង។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួនចំពោះសុខភាពនៃការដើរជើងទទេ៖

បង្កើនថាមពលក្នុងខ្លួន

គ្រប់ពេលដែលអ្នកជម្រុញខ្លួនឯងទៅក្នុងពិភពធម្មជាតិ អ្នកនឹងទទួលបានហ្វ្រេកង់កាន់តែខ្ពស់ដែលអាចបង្កើនថាមពលក្នុងខ្លួនបានដោយខ្លួនឯង។ ការប៉ះពាល់នឹងសង្គមទំនើបអាចមានឥទ្ធីពលទៅលើភាពមានជីវិតរបស់អ្នក ដូច្នេះចូរប្រាកដថា អ្នកបានចំណាយពេលវេលាច្រើនក្នុងធម្មជាតិទៅតាមអ្វីដែលអាចធ្វើបាន។ 

គ្រប់គ្រងសម្ពាធឈាម

តាមការសិក្សាបច្ចុប្បន្នបានឲ្យដឹងថា សរសៃប្រសាទរបស់ប្រអប់ជើងត្រូវបានភ្ញោចឡើងនៅពេលវាត្រូវបានដើរដោយជើងទទេ។ រឿងនេះច្រើនតែនាំឲ្យបន្ថយស្រ្តេសតែម្តង។ ប៉ុន្តែចាប់តាំងពីស្រ្តេសត្រូវបានបញ្ចេញចោលតាមរយៈការដើរជើងទទេមក វាក៏ជួយគ្រប់គ្រងសម្ពាធឈាមបានល្អដែរ។ 

មានតុល្យភាពកាន់តែខ្លាំង

តាមរយៈការមានអារម្មណ៍ទៅលើផ្ទៃដៃដែលដើរ មនុស្សម្នាក់ៗនឹងចាប់ផ្តើមដើរទៅតាមប្រព័ន្ធគ្រប់គ្រងរាងកាយរបស់ខ្លួន ឬតុល្យភាពរបស់ខួរក្បាលបានយ៉ាងល្អ។ រឿងនេះក៏ជម្រុញដល់ការភ្ញោចទំនាក់ទំនងសរសៃប្រសាទថ្មីៗផងដែរ។ សម្រាប់មនុស្សចាស់វិញ វាពិតជារឿងសំខាន់បំផុតព្រោះវានឹងជួយកាត់បន្ថយការបាក់ឆ្អឹង ឬដួល។ 

របត់ឈាមរត់កាន់តែស្រួល

ការដែលដើរជើងទទេមិនត្រឹមតែជួយសម្រួលដល់សាច់ដុំប្រអប់ជើង និងជើងទាំងមូលទេ តែវានឹងអាចធ្វើឲ្យមានលំហូរឈាមកាន់តែច្រើនទៅជើង និងប្រអប់ជើងបានទៀត។ រឿងនេះនឹងមានប្រយោជន៍ក្នុងការបន្ថយការឈឺចាប់ ផ្តល់កម្តៅដល់ប្រអប់ជើង និងជើងក្នុងរដូវរងា ព្រមទាំងបន្ថយឱកាសកើតជំងឺរីសរសៃវ៉ែននៅជើងទៀតផង។ 

បន្ថយការឈឺចាប់រ៉ាំរ៉ៃ

អេឡិចត្រុងដែលមានក្នុងពេលដើរជើងទទេអាចជួយជម្រុញដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ មានន័យថា វានឹងបង្កើនចំនួនអុកស៊ីសែនក្នុងរាងកាយ ដូច្នេះវាក៏អាចជួយបន្ថយការឈឺចាប់ស្រួចស្រាវ ឬរ៉ាំរ៉ៃក្នុងខ្លួនដែរ។ 

ប្រអប់ជើងកាន់តែមានសុខភាពល្អ

រាងកាយរបស់មនុស្សយើងនឹងធ្វើការលើការដើរជើងទទេកាន់តែស្រួល។ នៅពេលអ្នកប្រើប្រាស់អ្វីមួយកាន់តែច្រើន អ្នកនឹងទទួលបានភាពស្ទាត់ជំនាញរបស់វា។ ដូច្នេះនៅពេលអ្នកចាប់ផ្តើមដើរជើងទទេ នោះប្រអប់ជើងនឹងចាប់ផ្តើមរឹងមាំឡើងវិញ។

បន្ថយការប្រឈមនឹងជំងឺបេះដូង

យោងទៅតាមការសិក្សាដែលចុះផ្សាយក្នុងសារព័ត៌មាន Journal of Alterntive and Complementary Medicine បានឲ្យដឹងថា ការដើរជើងទទេជួយបង្កើនការបង្ហូរកោសិកាគ្រាប់ឈាមក្រហមទៅលើផ្ទៃបាតជើង។ ក្រោយមកទៀត វានឹងបន្ថយការប្រមូលផ្តុំរបស់កោសិកាគ្រាប់ឈាម និងបន្ថយការកើតជាកំណកឈាម។ ដូច្នេះការប្រឈមនឹងជំងឺបេះដូងត្រូវបានកាត់បន្ថយយ៉ាងគួរឲ្យកត់សម្គាល់ក្រោយពីដើរជើងទទេច្រើន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង