មហារីក​កូនកណ្តុរ​(lymphoma) ច្រើន​តែ​បណ្តាលមកពី​កោស​ការ​មាន​ការលូតលាស់​ដោយ​មិន​អាច​គ្រប់គ្រង​បាន ហើយ​មិន​ព្រម​ស្លាប់​។ កោសិការ​ក្នុង​រាងកាយ​ធម្មតា​មាន​ទម្លាប់​លូតលាស់ បំបែក​ខ្លួន និង​ចាស់​ស្លាប់​។​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​មិន​បាន​ដឹង​ច្បាស់​ថា​អ្វី​ទៅ​ជា​មូលហេតុ​នៃ​ជំងឺមហារីក​កូនកណ្តុរ​នោះទេ ប៉ុន្តែ​ពួកគេ​បាន​សម្គាល់​ឃើញ​ពី​កត្តា​ប្រឈម​មុខ​ផ្សេងៗ​គ្នា​ជា​ច្រើន​ដូចជា​៖


​ហ្សែ​ន​
​ជំងឺមហារីក​កូនកណ្តុ​រ​អាច​កើតឡើង​ដោយសារ​តែ​ការត្រៀម​ទុក​របស់​ហ្សែ​ន​ដែល​ធ្វើ​អោយ​សមាជិក​គ្រួសារ​កើត​ជំងឺ​ដូចគ្នា​។ វា​ពិតជា​រឿង​អាច​កើតមាន ចំពោះហ្សែ​ន​ដែល​បំបែក​ខ្លួន​ធ្វើ​អោយ​កើត​ជា​ជំងឺមហារីក​នៅពេល​ណា​មួយ​នៃ​ជីវិត​។​


​ភ្នាក់ងារ​បង្ក​មហារីក​

​ភ្នាក់ងារ​បង្ក​មហារីក​គឺជា​សារធាតុ​មួយក្រុម​ដែល​ឆ្លើយ​តប​ដោយ​ផ្ទាល់​ក្នុង​ការបំផ្លាញ DNA សម្រាប់​បង្កើត​ជា​មហារីក​។ ការប៉ះពាល់​ទៅនឹង​ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំ​សម្លាប់​ស្មៅ និង​សារ​ធាតុរំលាយ​មួយចំនួន​ដូចជា បង់​ហ្សែ​ន សុទ្ធ​តែ​អាច​អោយ​មាន​ជំងឺមហារីក​កូនកណ្តុរ​បាន​។ ចំណែកឯ ថ្នាំលាបសក់​អោយ​ខ្មៅ​ក៏មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​មហារីក NHL ក្នុង​អត្រា​មួយ​ខ្ពស់​ដែរ​។ នៅពេល​រាងកាយ​របស់​យើង​ប្រឈម​នឹង​សារធាតុបង្កមហារីក វា​នឹង​បង្កើតអោយមាន​រ៉ាឌីកាល់​សេរី ( Free Radicals ) ដែល​វា​ទៅ​ផ្តាច់​អេឡិចត្រុង​ចេញពី​មូលេ​គុល​ផ្សេងៗ​ក្នុង​រាងកាយ​។ សារធាតុ Free Radicals ទាំងនេះ​ទៅ​បំផ្លាញ​កោសិកា ដែល​ប៉ះពាល់​ទៅ​នឹង​លទ្ធភាព​នៃ​ការបំពេញ​មុខងារ​ធម្ម​តា ហើយ​ក្រោយមក​ដុះ​ចេញ​ជា​មហារីក​តែម្តង​។​


​កត្តា​ជំងឺ​ផ្សេងៗ​
​បើ​យើង​គិត​ទៅ​តាម​អាយុ វា​នឹង​មាន​ការ​ប្រឈម​នឹង​ការ​បំបែក DNA កាន់តែ​ខ្លាំង​ដែល​ចេញ​ទៅ​ជា​ជំងឺ​មហារីក​។ ការ​ប្រឈម​នឹង​ជំងឺ​ប្រភេទ NHL គឺ​នៅ​វ័យ​ចំណាស់ ហើយ HL ច្រើន​តែ​នៅ​ចន្លោះ​ពី ១៦ ទៅ​៣៤ ឆ្នាំ និង ៥៥​ឆ្នាំ​ឡើង​ទៅ​។ លើសពីនេះទៅទៀត បញ្ហា​ជំងឺ​ដែល​ធ្វើអោយ​ប្រឈម​នឹង​មហារីក​កូនកណ្តុរ​កាន់​តែ​ខ្លាំង​មាន ជំងឺអេដស៍ ជំងឺ Human T-Lymphocytic Virus Type 1 (HTLV-1), Epstein-Barr Virus, Helicobacter Pylori, ឬ ជំងឺ​រលាក​ថ្លើម​ប្រភេទ B, C ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​មិន​ប្រក្រតី ជំងឺ​ដែល​ត្រូវ​ការព្យាបាល​ទ​ប​ស្កាត់​ប្រព័ន្ធ​ភាព​ស៊ាំ និង​ជំងឺ​ខ្សោយ​ប្រព័ន្ធ​ភាពស៊ាំ​ផ្សេងៗ​ទៀត​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង