ត្រសក់ គឺជាបន្លែដែលមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីនផ្សេងៗដែលចាំបាច់សម្រាប់សុខភាពរាងកាយ។ ( អាន ៖ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍ភិតភ័យអាចដោះស្រាយបាន) អត្ថប្រយោជន៍សំខាន់ៗបំផុតដែលត្រសក់ផ្ដល់ឲ្យចំពោះសុខភាពរាងកាយ និងសម្រស់ រូមមានកម្ចាត់បន្សាបជាតិពុលចេញពីរាងកាយ, រក្សាជាតិទឹក ក៏ដូចជាសំណើមក្នុងរាងកាយ ព្រមថែមទាំងធ្វើឲ្យស្បែក និងសក់ស្រស់ស្អាតរឹងមាំផងដែរ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីពត៌មានលម្អិតទាក់ទងជាមួយអត្ថប្រយោជន៍នៃត្រសក់ និងរបៀបត្រឹមត្រូវក្នុងការទទួលទាន ដើម្បីទទួលបានលទ្ធផលប្រសើរគួរឲ្យភ្ញាក់ផ្អើល ៖

១. កម្ចាត់ជាតិពុល និងផ្ដល់ជាតិទឹក, រក្សាសំណើមនៃស្បែក

អ្នកប្រហែលជាធ្លាប់បានដឹងរួចមកហើយថា ត្រសក់ គឺមានផ្ទុកជាតិទឹកច្រើនដល់ទៅ ៩៥ ភាគរយឯណោះ។ នេះមានន័យថា ត្រសក់ គឺល្អបំផុតសម្រាប់ដោះស្រាយបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ លើសពីនេះទៅទៀត បន្លែនេះនឹងជួយស្ដាររាងកាយរបស់អ្នកជាមួយវីតាមីនសំខាន់ៗយ៉ាងច្រើន។

២. បង្កើនការរំលាយអាហារ និងដុតបំផ្លាញជាតិខ្លាញ់

តាមរយៈការទទួលត្រសក់ជាប្រចាំ អ្នកនឹងអាចបង្កើននូវសុខភាពរាងកាយទាំងមូលឲ្យមានលក្ខណៈកាន់តែល្អប្រសើរ។ ត្រសក់អាចជម្រុញប្រព័ន្ធរំលាយអាហារ ហើយកម្ចាត់ជាតិខ្លាញ់ដែលលើសចេញ។ លើសពីនេះទៅទៀត ត្រសក់ ក៏ជាប្រភពដ៏ល្អប្រសើរនៃជាតិសសៃ និងទឹក ដែលធ្វើឲ្យវាមានប្រសិទ្ធិភាពខ្លាំងក្លាក្នុងការកម្ចាត់ចោលនូវជាតិពុលផ្សេងៗ។

៣. កម្ចាត់ក្លិនមាត់មិនល្អ

ត្រសក់ជួយក្នុងការកម្ចាត់នូវបញ្ហាក្លិនខ្យល់ដង្ហើមមិនល្អ តាមរយៈលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីដ៏មានឥទ្ធិពលរបស់វា។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកត្រសក់មួយចំនិតដាក់ចូលបៀមក្នុងមាត់សម្រាប់រយៈពេលប្រហែលជា ៣០ វិនាទី។ សារធាតុប្រឆាំងបាក់តេរីនឹងសម្លាប់នូវរាល់បាកតេរីដែលបង្កឲ្យមានក្លិនមាត់មិនល្អ។

របៀបទទួលទានផ្លែត្រសក់
អ្នកអាចបន្ថែមត្រសក់ប៉ុន្មានចំណិតចូលក្នុងអាហារប្រចាំថ្ងៃ ដើម្បីទទួលទាន ប៉ុន្តែវិធីដ៏មានប្រសិទ្ធិភាពបំផុតនៃការទទួលទានត្រសក់ដើម្បីអត្ថប្រយោជន៍សុខភាពកាន់តែល្អប្រសើរ គឺត្រាំត្រសក់ ២ ឬ ៣ ចំណិត ក្នុងទឹកធម្មតាមួយកែវ ហើយបរិភោគភេសជ្ជៈនេះឲ្យបានទៀងទាត់។

អត្ថប្រយោជន៍ផ្សេងមួយចំនួនទៀតនៃការទទួលទានត្រសក់ប្រចាំថ្ងៃចំពោះសុខភាព
– ប្រឆាំងនឹងជំងឺមហារីក

-​​​ កាត់បន្ថយកូឡេស្តេរ៉ូល

– បង្ការជំងឺឈឺក្បាល

– រក្សាសំណើម និងផ្ដល់ជាតិទឹកដល់រាងកាយឡើងវិញ

– ព្យាបាលជំងឺទឹកនោមផ្អែម

– ធ្វើឲ្យសក់ភ្លឺរលាស់

– គ្រប់គ្រងសម្ពាធឈាម

– សម្រួលដល់ការរំលាយអាហារ

– សម្រាលអាការៈឈឺសន្លាក់ ៕