​ជំងឺ​ទឹកនោមផ្អែម គឺជា​បុព្វហេតុ​ចំបង​នៃ​ការបាត់បង់​ចក្ខុវិស័យ​ថ្មី ចំពោះ​មនុស្សពេញវ័យ ដែលមាន​អាយុ​ពី ២០ ទៅ ៧៤ ឆ្នាំ នៅ​សហរដ្ឋអាមេរិក​។ វា​អាច​នាំឱ្យមាន​បញ្ហា​ភ្នែក ដែល​ខ្លះ​អាច​បណ្តាលឱ្យ​ងងឹតភ្នែក ប្រសិនបើ​មិនបាន​ព្យាបាល​។ ខាងក្រោម​នេះ ជា​ជំងឺ​ភ្នែក ដែល​អ្នកនឹង​ប្រឈម​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​៖
-​ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក​
-​ជំងឺភ្នែកឡើងបាយ​
-​ជំងឺ​ទឹកនោមផ្អែម​ដែល​ទាក់ទង​នឹង​សរសៃឈាម​តូចៗ នៅក្នុង​ភ្នែក​របស់​អ្នក​។​

​តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច ដើម្បី​ចៀសវាង​បញ្ហា​ភ្នែក ដែល​បណ្តាលមកពី​ជំងឺ​ទឹកនោមផ្អែម​?
​ការសិក្សា​បានបង្ហាញ​ថា ការពិនិត្យ​ភ្នែក​ទៀងទាត់ និង​ការព្យាបាល​ឱ្យបាន​ទាន់ពេលវេលា​នូវ​បញ្ហា​ទាំងនេះ​អាច​ការពារ​ការ​ងងឹត​ភ្នែក​ដែល​ទាក់ទង​នឹង​ជំងឺ​ទឹកនោមផ្អែម​រហូតដល់ ៩០% ៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង