ក្រសួងសុខាភិបាលជប៉ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ជប៉ុននឹងទិញទូក្លាសេ ១០.៥០០ទូ ដែលមានអង្សាទាបខ្លាំង មកស្តុកវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាជនខ្លួនទប់ទល់នឹងវីរុសកូរ៉ូណា។
វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ត្រូវរក្សាទុកក្នុងសីតុណ្ហភាពប្រមាណ -75C ខណៈវ៉ាក់សាំងរបស់ Moderna ត្រូវរក្សាទុកក្នុងសីតុណ្ហភាព -20C ជាហេតុនាំអោយខ្វះគ្រឿងរក្សាទុកវ៉ាក់សាំង ខណៈដែលជប៉ុនមានកិច្ចព្រមព្រៀងទិញវ៉ាក់សាំងសរុប២៩០លានដូសមកពីក្រុមហ៊ុន Pfizer, AstraZeneca និង Moderna ដែលល្មមសំរាប់ប្រជាជន១៤៥លាននាក់ បើម្នាក់ៗត្រូវចាក់២ដូស។
គួររំលឹកដែរថា ជប៉ុនមានអ្នកឆ្លងកូវីដ១៩សរុបជាង១៦៥.០០០នាក់ និងស្លាប់២.៤១៧នាក់ ដោយទីក្រុងតូក្យូរងគ្រោះខ្លាំងជាងគេ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855