ស្បែកក្បាលឡើងប្រេងខ្លាំងជាកត្តាចម្បងបំផុតមួយនៃបញ្ហាអង្គែ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិដោះស្រាយបញ្ហាស្បែកក្បាលឡើងប្រេង ៖
១. ម្សៅ Baking Soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយម្សៅ Baking Soda លើស្បែកក្បាលដើម្បីកម្ចាត់ជាតិប្រេងដែលលើស។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីសិន សឹមរលាស់សក់។
២. ស្រាបៀរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់ភេសជ្ជៈនេះលើស្បែកក្បាលនិងរងចាំសម្រាប់រយៈពេល ៥ នាទី សឹមងូតទឹកលាងសម្អាតស្បែកក្បាលនិងសក់ចេញ។
៣. ផ្នែកពណ៌សនៃស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែគោះស៊ុត ១ គ្រាប់ និងប្រើប្រាស់ផ្នែកពណ៌នៃស៊ុតលាបម៉ាស្សាលើស្បែកក្បាល។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមប្រើប្រាស់សាប៊ូស្រាលកក់សម្អាតចេញនិងលាងទឹកឱ្យជ្រះស្អាត។
៤. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកខ្មេះផ្លែប៉ោមប្រមាណពី ២ ទៅ ៣ ស្លាបព្រាបាយជាមួយទឹកធម្មតា ១ ពែង។ កូរអោយសព្វសឹមប្រើប្រាស់ល្បាយនេះលាងសម្អាតសក់ក្រោយពេលកក់ជាមួយសាប៊ូរួច។ ទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតសក់ចេញម្ដងទៀតជាមួយទឹកត្រជាក់។ អនុវត្តសារឡើងវិញអោយបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។
៥. តែខ្មៅ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែខ្មៅ ២ ឬ ៣ កញ្ចប់តូចក្នុងទឹកក្ដៅ ១ ពែង។ រងចាំរហូតដល់ទឹកតែប្រែជាក្ដៅឧណ្ហៗ សឹមប្រើប្រាស់ទឹកតែនេះលាងសម្អាតសក់លើកចុងក្រោយបន្ទាប់ពីកក់សក់រួច។
៦. ទឹកក្រូចឆ្មារស្រស់
ច្របាច់ក្រូចឆ្មារ ២ ផ្លែយកទឹកលាយជាមួយទឹកធម្មតា ២ ពែងនិងទឹកឃ្មុំ ៣ ស្លាបព្រាកាហ្វេ។ កូរអោយសព្វសឹមលាបម៉ាស្សាល្បាយលើស្បែកក្បាលនិងសក់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ ទុកចោលសម្រាប់រយៈពេល ៥ នាទីសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ មិនគួរអនុវត្តលើសពី ២ ដងក្នុងមួយសប្តាហ៍ឡើយ។
៧. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើលើស្បែកក្បាល។ និងរងចាំសម្រាប់រយៈពេលប្រហែល ១០ នាទី សឹមកក់សម្អាតសក់ដូចពេលធម្មតា។
៨. ប្រើប្រាស់ផលិតផលថែរក្សាសក់មានកម្រិតស្រាល
ចៀសវាងប្រើប្រាស់ផលិតផលថែរក្សាសក់ដែលមានផ្ទុកសារធាតុគីមីកម្រិតខ្លាំងដែលជាហេតុនាំឱ្យស្ងួតនិងបង្កការរលាក។ នៅពេលស្បែកក្បាលស្ងួតនោះវានឹងបង្កើនការផលិតជាតិប្រេងកាន់តែច្រើនដើម្បីការពារខ្លួនឯង។ ជាលទ្ធផលស្បែកក្បាល ព្រមទាំងសក់នឹងឡើងប្រេងខ្លាំងជាងមុនទៀត។ ជ្រើសរើសប្រើប្រាស់ផលិតផលថែរក្សាសក់ដែលមានកម្រិតស្រាល ឬធម្មជាតិតែម្ដង៕