ជំងឺក្លនលូន គឺកើតមាននៅពេលដែល ផ្នែកខាងក្នុងនៃរាងកាយ ដូចជាសិរីរៈណាមួយ ត្រូវបានលៀន ចេញ ដោយសារតែការចុះខ្សោយនៃសាច់ដុំ ឬ ជញ្ជាំងជាលិកាដែលមាននៅជុំវិញនោះ ។
ជាធម្មតា សាច់ដុំគឺមានសភាពរឹងមាំ គ្រប់គ្រាន់ ក្នុងការរក្សាអោយសិរីរៈទាំងនោះ ស្ថិតនៅក្នុងទីតាំង ដើមរបស់ពួកវាបាន។ តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពួកវាត្រូវបានចុះខ្សោយ នោះជំងឺក្លនលូន នឹងអាចកើតមានបាន។
ប្រភេទផ្សេងៗនៃជំងឺក្លនលូន
ជំងឺក្លនលូន អាចកើតមាននៅរាល់កន្លែងណាមួយ នៅក្នុងពោះរបស់អ្នក ( ត្រង់តំបន់ នៃរាងកាយរបស់ អ្នកដែលនៅចន្លោះ ដើមទ្រូង និង ត្រគាក) ។
ជំងឺក្លនលូនមានជាច្រើនប្រភេទដូចខាងក្រោមនេះ ៖
· ក្លនលូននៅក្រលៀនៈ វាកើតមាន នៅពេលដែល ផ្នែកនៃពោះវៀនរបស់អ្នក បានទម្លុះចូល ទៅក្នុង ផ្នែកខាងក្រោមនៃពោះ និង ធ្លាក់ចូលទៅក្នុងក្រលៀន។
· ក្លនលូននៅត្រង់ភ្លៅៈ វាកើតមាន នៅពេលដែល ជាលិកាខ្លាញ់ ឬ ផ្នែកនៃពោះវៀនរបស់អ្នក បាន ចាក់ទម្លុះចូលទៅក្នុងក្រលៀន នៅត្រង់ផ្នែកខាងលើនៃ កំភ្លៅខាងក្នុង។
· ក្លនលូន នៅត្រង់មុខរបួសដែលបានវះកាត់ៈ វាកើតមានបាន នៅពេលដែល ជាលិកា បានធ្លាក់ ចូលទៅក្នុង មុខរបួសដែលបានវះកាត់ នៅក្នុងពោះរបស់អ្នក ដែលវានៅមិនទាន់បានជា សះស្បើយ ពេញលេញនៅឡើយ។
· ក្លនលូន នៅផ្ចិតៈ វាកើតមាន នៅពេលដែលជាលិកាខ្លាញ់ ឬ ផ្នែកនៃពោះវៀនរបស់អ្នក បានចាក់ ទម្លុះចូលទៅក្នុងពោះ ដែលស្ថិតនៅជិតតំបន់ផ្ចិត។
· ក្លនលូន កាត់ប្រហោងភ្នាសសន្ទះទ្រូងៈ វាកើតមាន នៅពេលដែលផ្នែកណាមួយ នៃក្រពះរបស់ អ្នក បានរុញឡើងទៅក្នុង ប្រអប់ទ្រូង និងរមួលចាក់ទម្លុះទៅក្នុងភ្នាសសន្ទះទ្រូង ។
· ក្លនលូន នៅចុងដង្ហើមៈ កើតមាន នៅពេលដែល ជាលិកាខ្លាញ់ ត្រូវបានចាក់ទម្លុះចូលទៅក្នុង ពោះ នៅចន្លោះផ្ចិត និង ផ្នែកខាងក្រោមនៃឆ្អឹងសន្ទះទ្រូង ។
· ក្លនលូន នៅត្រង់សាច់ដុំៈ វាកើតមានបាន នៅពេលដែលផ្នែកណាមួយ នៃសាច់ដុំបានធ្លាក់ចូល ទៅក្នុងពោះ ។ វាក៏អាចកើតមានចំពោះសាច់ដុំ នៅត្រង់ជើង ដែលវាអាចជាលទ្ធផល ដោយសារតែ របួសនៃការលេងកីឡា ។
កត្តាប្រឈមនឹង ជំងឺក្លនលូន រួមមានដូចជា៖
· ភេទៈ ពួកវាច្រើនកើតមានចំពោះ បុរស ច្រើនជាង ស្ត្រី។
· អាយុៈ កត្តាប្រឈមនឹងជំងឺនេះ គឺនឹងកើនឡើងទៅតាមអាយុរបស់អ្នក។
· ការធាត់ខ្លាំងៈ កាមានទម្ងន់ខ្លួនសុរប BMI ៣០ ឬច្រើនជាងនេះ ។
· តែងតែធ្វើការលើកដាក់ របស់ធ្ងន់ៗ។
· មានការក្អក ក្នុងរយៈពេលដ៏យូរ។
· មានអាការៈទល់លាមក ក្នុងរយៈពេលដ៏យូរ ។