តើ​អ្វី​ជា​បន្ទាល​ត្រ​អាក​?
   បន្ទាល​ត្រ​អាក គឺជា​សញ្ញា នៃ​ប្រតិកម្ម​អា​លែ​ហ្សី និង ជា​ធម្មតា​វា​មិនសូវ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ ប្រសិនបើ​វា គ្រាន់តែ​ជា​រោគសញ្ញា​តែមួយ ដែល​កូនៗ​របស់​អ្នក​កើត​មាន​។ កុមារ​ដែល​មាន​ចេញ​បន្ទាល​ត្រ​អាក និង មាននូវ​រោគសញ្ញា​ធ្ងន់ធ្ងរ​ជាង​នេះ​មានដូចជា ស្នូរ​ដង្ហើម​ងឺតៗ​, មាន​ភាព​ពិបាក​ក្នុងការ ដកដង្ហើម ឬ លេប​អាហារ ឬ មានការ​ហើមប៉ោង នៅ​ក្នុង​មាត់ ឬ បំពង់ក គឺ​ប្រហែលជា​អាច​កើតមាន នូវ​ប្រតិកម្ម​ថ្នាំ ដែល​វា​ជា​ស្ថានភាព​នៃ​ប្រតិកម្ម​អា​លែ​ហ្សី ក្នុង​កម្រិត​ដ៏​ធ្ងន់ធ្ងរ​មួយ ។​ស្ថិត ក្នុង​ស្ថានភាព​នេះ គឺ​ពួកគេ តម្រូវអោយ​មាន​ការសង្គ្រោះ​ផ្នែក​វេជ្ជសាស្ត្រ​អោយបាន​ជា​បន្ទាន់ ។​
​មូលហេតុ​ដែល​ធ្វើអោយ​អ្នក​មាន​បន្ទាល​ត្រ​អាក​
   បើទោះជា មាន​វត្ថុ​មួយចំនួន​មានដូចជា ប្រភេទ​អាហារ​ជាក់លាក់​មួយចំនួន ជា​ទូទៅ​គឺ​អាច​ធ្វើអោយ​អ្នក​មាន​បន្ទាល​ត្រ​អាក ក៏​អ្នក​ត្រូវ​ចងចាំ​ក្នុង​ចិត្ត​ថា គឺ​ស្ទើរតែ​រាល់​រឿង​គ្រប់យ៉ាង ក៏​អាច​ជា​គន្លឹះ​មូលហេតុ ដែលនាំអោយ​មាន​លេចចេញ​នូវ បន្ទាល​ត្រ​អាក​នេះ​បាន​ផង​ដែរ ។​


    មូលហេតុ​ជាទូទៅ​ដែល​អាច​បណ្តាល អោយមាន​បន្ទាល​ត្រ​អាក​មានដូចជា​៖
•​    ​អាហារ ជាពិសេស មានដូចជា សណ្តែក​ខៀវ​, ស៊ុត​, ទឹកដោះគោ​, ស្រូវ​សាឡី និង​សណ្តែកសៀង​។​
•​    ​ប្រភេទ​ឱសថ​មួយចំនួន ជាពិសេស​ពពួក ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក មានដូចជា ប៉េនី​ស៊ីលីន និង ថ្នាំ​ស៊ុល​ហ្វា ។​
•​    ​សារជាតិ​បន្ថែម​នៅ​ក្នុង​អាហារ និង ថ្នាំ​។​
•​    ​ការបង្ក​រោគ ជាពិសេស ការ​ចម្លងរោគ​នូវ​ពពួក វីរុស​។​
•​    ​សត្វល្អិត ទិច ឬ ខាំ​។​
•​    ​ជាតិ​ជ័រកៅស៊ូ​។​
•​    ​ការ​ហាត់ប្រាណ​។​
•​    ​ស្ថានភាព​ស្ត្រេ​ស​។​
•​    ​ការ​ប្រឈម​ទៅ​នឹង​កម្តៅ​, ទឹក​, អាកាសធាតុ​ត្រជាក់ ឬ មិន​ថា​ស្ថិតនៅក្នុង​បរិយាកាស​ណាក៏ដោយ ។​
•​    ​ការ​ស្ទាបអង្អែល ឬ អេះ​នៅ​ត្រង់​កន្លែង​ដែលរ​ម៉ាស់ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង