ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
ឆ្នាំមមី ជាបុគ្គលដែលពូកែរកលុយ គួបផ្សំនឹងមានអ្នកជួយពីក្រោយ ដោយធ្វើឲ្យគេមានទ្រព្យសម្បត្តិដែលមិនធម្មតាឡើយពេលដែលចាស់ទៅ។ ជាពិសេស ក៏មានកូនចៅច្រើននៅក្បែរខ្លួនផងដែរ។
ឆ្នាំវក
ឆ្នាំវក ក្នុងជីវិតតែងមានផ្កាយសំណាងតាមបំភ្លឺផ្លូវជានិច្ច។ ជាហេតុដែលធ្វើឲ្យគេអាចជួបនឹងអ្នកតាមជួយច្រើន។ បុគ្គលដែលកើតក្នុងឆ្នាំនេះ មិនត្រឹមតែមានទ្រព្យច្រើនទេ ថែមទាំងមានអាយុដែលវែងទៀតផង។
ឆ្នាំច
ឆ្នាំច មានខួរក្បាលឆ្លាត និងមានចរិតរួសរាយរាក់ទាក់។ ជាពិសេស តែងមានទេវតាតាមជួយ ដោយធ្វើឲ្យជីវភាពរបស់គេពេលដែលចាស់ទៅក៏មានលុយចាយដែរ។ ជាពិសេស ផ្នែកសុខភាពក៏គ្មានបញ្ហាដែរពេលដែលចាស់ទៅ៕