យើងខ្ញុំជឿជាក់ថាមនុស្សគ្រប់រូបសុទ្ធតែចង់មានទំនាក់ទំនងល្អជាមួយមិត្តរួមការងារ ទើបការងារអាចដំណើរការបានល្អ។ ដូចនេះបើអ្នកចង់មានទំនាក់ទំនងល្អ អ្នកគួរតែចៀសវាងកុំប្រព្រឹត្តរឿងមួយចំនួននៅខាងក្រោមនេះ។

1. អ្នកមិនត្រូវមានរឿងល្អហើយមិនចែករំលែកដល់មិត្តរួមការងារទេ ដូចជាអ្នកទទួលបានប្រាក់លើកទឹកចិត្តបានមុន ហើយអ្នកអង្គុយស្ងាមដោយមិនប្រាប់ពួកគេសូម្បីតែមួយម៉ាត់ នោះគេនឹងមិនសប្បាយចិត្តជាខ្លាំង។

2. ការដឹងហើយបែរជាធ្វើជាមិនដឹង មានន័យថាអ្នកដឹងថាមិត្តរួមការងារអ្នកចេញទៅធ្វើការនៅតាមខេត្ត តែនៅពេលដែលមានមិត្តភក្តិឬអ្នកដទៃមកសួររកគេ អ្នកបែរជាថាមិនដឹងទៅវិញ។

3. ការនិយាយដើមមិត្តរួមការងារ ក៏ជាទង្វើដែលមិនត្រឹមត្រូវនិងមិនគួរប្រព្រឹត្តដែរ ព្រោះបើគេស្តាប់លឺ នោះនឹងអាចកើតរឿងធំបាន។

4. ពេលដែលមានរឿងមិនព្រមរកជំនួយពីមិត្តរួមការងារ នោះគេនឹងយល់ថាអ្នកមិនជឿទុកចិត្តគេជាមិនខាន។

5. ការចូលចិត្តចេះដឹងរឿងគ្រួសាររបស់មិត្តរួមការងារ ធ្វើឱ្យគេស្អប់ខ្លាំងណាស់ ព្រោះគ្មាននរណាចង់ឲ្យរឿងរបស់គ្រួសារលេចឡើងក្នុងកន្លែងការងារទេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង