មនុស្សសើ្ទរតែរាល់គ្នា សុទ្ធតែប្រឈមនឹងស្ថានភាពនៃការ ធ្វើការច្រើនជ្រុល និង ការអស់កម្លាំងខ្លាំង នាពេលខ្លះ។ សភាពអស់កម្លាំងល្ហិតល្ហៃ ក្នុងរយៈពេលខ្លីជាបណ្តោះអាសន្ននេះ ជាធម្មតា គឺត្រូវបាន បណ្តាលមកពីមូលហេតុ និង កត្តាជាក់លាក់មួយចំនួន ដែលអាចសម្គាល់បាន ។
សភាពអស់កម្លាំងជារុំារ៉ៃ គឺអាចនឹង មានរយៈពេលយូរអង្វែង និង មានឥទ្ធិពលខ្លាំងក្លា។វាស្ទើរតែ នឹងកើតមានជារឿយៗ ដែលនឹងវិវត្តក្នុងរយៈពេលណាមួយ ដែលនឹងអាចកាត់បន្ថយនួវ ថាមពល និង សម្តត្ថភាពផ្លូវចិត្តរបស់អ្នក។ សភាពអស់កម្លាំង ក្នុងកម្រិតនេះ អាចប៉ះពាល់ទៅដល់ សុខុមាលភាពផ្លូវ កាយ និង ផ្លូវចិត្តរបស់អ្នកបានផងដែរ ។
ការអស់កម្លាំងគឺមិនមែន មានសភាពដូចគ្នាទៅនឹងអារម្មណ៍នៃការងងុយគេង បើទោះជាវាអាចនឹង កើតមានរួម ជាមួយនឹងអារម្មណ៍នៃការងងុយគេង និង មិនមានអារម្មណ៍ចង់ធ្វើការអ្វីមួយនោះ ។
នៅក្នុងករណីខ្លះ ការអស់កម្លាំង អាចជាសញ្ញា នៃបញ្ហាផ្នែកស្ថានភាពវេជ្ជសាស្ត្រ ដែលត្រូវធ្វើការ តាមដាន ស្វែងរកមូលហេតុជាក់លាក់ និង តម្រូវអោយមានការព្យាបាល តាមផ្នែកវេជ្ជសាស្ត្រផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ ភាគច្រើន សភាពនៃការអស់កម្លាំង អាចសម្គាល់បានពីទម្លាប់ មួយឬច្រើន របស់អ្នក។ គឺថា អ្នកអាចនឹងដឹងថា តើកត្តាអ្វីដែលអាច ធ្វើអោយអ្នកអស់កម្លាំងបាន។ ហើយជាមួយនឹង បំលាស់ប្តូរនៃទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួន នោះវានឹងហាក់ធ្វើអោយអ្នក ទទួលបានមកវិញនូវ ថាមពលរស់រវើក មកក្នុងជីវិតរបស់អ្នកវិញ ។
មូលហេតុដែលធ្វើអោយអ្នកអស់កម្លាំង
ការឆាប់ចាត់វិធានការចំពោះបញ្ហាដែលកើតមាននេះ គឺអាចនឹងមានទំនួលខុសត្រួវបាន ចំពោះ សភាពអស់កម្លាំង នឹងជាដំណាក់កាលដំបូង ក្នុងការទទួលបាននូវអារម្មណ៍ធូរស្បើយ។ ជាទូទៅ ករណីភាគច្រើន ដែលជាកត្តារួមចំណែកអាចធ្វើអោយអ្នក អស់កម្លាំងបានរួមមាន នូវមូលហេតុចម្បង ៣យ៉ាងគឺ ទម្លាប់នៃការរស់នៅប្រចាំថ្ងៃ, បញ្ហាផ្លូវចិត្ត និង ស្ថានភាពផ្នែកវេជ្ជសាស្ត្រ។
កត្តាទម្លាប់នៃការរស់នៅប្រចាំ
ការដែលអ្នកមានអារម្មណ៍ថាអស់កម្លាំង អាចបណ្តាលមកពី ៖
· ការសេពគ្រឿងស្រវឹង
· ការទទួលភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន
· ការធ្វើសកម្មភាពរាងកាយច្រើនជ្រុល
· ការមិនធ្វើសកម្មភាពអ្វីទាល់តែសោះ
· សំរាន្តមិនសូវបាន
· ការប្រើឱសថមួយចំនួនមានដូចជា ថ្នាំក្អក និង ថ្នាំផ្តាសាយ,ថ្នាំប្រឆាំងនឹងប្រតិកម្មអាលែហ្សី , ថ្នាំតាមវេជ្ជបញ្ជា សម្រាប់ព្យាបាលបញ្ហានៃការឈឺចាប់ , ថ្នាំសម្រាប់ព្យាបាលជំងឺបេះដូង,ថ្នាំបញ្ចុះសម្ពាធឈាម និង ប្រភេទថ្នាំព្យាបាលជំងឺផ្លូវចិត្តមួយចំនួន ។
· ទម្លាប់នៃការទទួលទានអាហារ ដែលផ្តល់ផលមិនល្អចំពោះសុខភាព។
បញ្ហាផ្នែកផ្លូវចិត្ត
ការអស់កម្លាំង គឺជារោគសញ្ញាទូទៅ នៃបញ្ហាសុខភាពផ្លូវចិត្តមានដូចជា៖
· ភាពថប់បារម្ភ
· ជំងឺធ្លាក់ទឹកចិត្ត
· ភាពសោកសៅ
· ស្ត្រេស ។
ស្ថានភាពផ្នែកវេជ្ជសាស្ត្រ
សភាពអស់កម្លាំង ជាទៀងទាត់ក៏អាចជា សញ្ញានៃស្ថានភាពផ្នែកវេជ្ជសាស្ត្រ ដែលអាចបណ្តាលមកពី ជំងឺជាក់លាក់ណាមួយ ៖
· ការថមថយរបស់សមត្ថភាពថ្លើម
· ជំងឺកង្វះគ្រាប់ឈាមក្រហម
· ជំងឺមហារីក
· រោគសញ្ញានៃជំងឺអស់កម្លាំងជារុំារ៉ៃ
· ការខ្សោយតម្រងនោមរុំារ៉ៃ
· ជំងឺបេះដូង
· ជំងឺសួត
· ការធាត់ជ្រុល
· ការមានផ្ទៃពោះ
· ការគេងដោយមិនដកដង្ហើម
· ជំងឺទឹកនោមផ្អែមប្រភេទទីមួយ និង ទីពីរ ។ល។
តើពេលណាដែលអ្នកត្រូវទៅជួបនឹងគ្រូពេទ្យ?
នៅពេលដែលអ្នក សម្គាល់ឃើញថាសភាពអស់កម្លាំងរបស់អ្នក ចេះតែបន្ត នោះអ្នកនឹងយល់ថា ការ បង្កើតនូវបំលាស់ប្តូរចំពោះ ទម្លាប់រស់នៅប្រចាំ ឬ ការព្យាបាលនូវស្ថានភាពផ្នែកវេជ្ជសាស្ត្រ ដែលជាដើម ចម នោះវានឹងផ្តល់អោយអ្នកវិញ នូវថាមពលដែលអ្នកត្រូវការ ។
ធ្វើការណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិត
ទាក់ទងទៅកាន់វេជ្ជបណ្ឌិត និង ធ្វើការណាត់ជួបជាមួយនឹង គាត់ដើម្បីធ្វើការពិភាក្សា ពីសភាពអស់ កម្លាំងរបស់អ្នក ប្រសិនបើវានៅតែបន្តមាន ក្នុងរយៈពេល ២សប្តាហ៍ឬ ច្រើនជាងនេះ បើទោះជាអ្នក បានព្យាយាមធ្វើការ សម្រាក, កាត់បន្ថយស្ត្រេស, ធ្វើការទទួលទានអាហារបានត្រឹមត្រួវ និង ផឹកសារធាតុរាវបានច្រើនហើយ តែនៅតែមិនបាត់ទៀតនោះ។
ស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រអោយបានភ្លាមៗប្រសិនបើ៖
អ្នកត្រូវប្រញាប់អោយនរណាម្នាក់បញ្ជូនអ្នក ទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ប្រសិនបើ សភាពអស់កម្លាំង របស់អ្នក កើតរួមានជាមួយនឹង ៖
· ការធ្លាក់ឈាមដែលមានសភាពមិនប្រក្រតី រួមមាននូវការធ្លាក់ឈាមតាមបាត ឬ ការក្អកធ្លាក់ឈាម។
· ការស្រកទម្ងន់ ឬ កើនទម្ងន់ដោយគ្មានមូលហេតុច្បាស់លាស់។
· ឈឺពោះ, ឈឺនៅតំបន់ឆ្អឹងអាងត្រគាក ឬ ចុកចង្កេះក្នុងសភាពធ្ងន់ធ្ងរ។
· ឈឺក្បាល ក្នុងកម្រិតធ្ងន់ធ្ងរ។
ហើយអ្នកក៏ត្រូវ ទទួលបាននូវការថែទាំជាពិសេស ប្រសិនបើសភាពនៃការអស់កម្លាំងរបស់អ្នក កើតមានរួមជាមួយនឹង សញ្ញាណាមួយដូចខាងក្រោមនេះ ៖
· ការឈឺចាប់ក្នុងទ្រូង
· ដកដង្ហើមខ្លីៗ
· ចង្វាក់បេះដូងលោតញាប់ ឬ មិនទៀតទាត់
· មានអារម្មណ៍ហាក់ដូចជាអ្នកជិតស្លាប់ ៕