សុខភាពនៃឆ្អឹងគឺសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប។ បើឆ្អឹងអ្នកលូតលាស់មិនបានល្អ នោះអ្នកមិនអាចលូតកម្ពស់ឡើយ។ ដូចនេះតើអ្នកគួរធ្វើដូចម្តេចទើបអាចលូតកម្ពស់បានល្អនោះ?

1. អ្នកអាចញ៉ាំទឹកដោះគោនៅរៀងរាល់ពេលព្រឹកនិងយប់។ ពេលព្រឹកអ្នកអាចញ៉ាំក្រោយពេលបរិភោគអាហារពេលព្រឹករួច។ ពេកយប់វិញអ្នកអាចញ៉ាំក្រោយពេលពិសារបាយហើយកន្លះម៉ោង។

2. អ្នកក៏អាចបរិភោគសណ្តែកលឿងជារៀងរាល់ថ្ងៃដែរ ព្រោះវាមានជាតិកាល់ស្យូមនិងប្រូតេអ៊ីនច្រើន។ ដូចនេះ ក្រោយពេលដែលអ្នកពិសាររួច ឆ្អឹងអ្នកនឹងលូតលាស់បានយ៉ាងល្អ ដោយអាចធ្វើឲ្យអ្នកងាយលូតកម្ពស់ជាខ្លាំង។

3. មុនពេលចូលគេងមួយម៉ោង អ្នកអាចធ្វើការហាត់ប្រាណដោយលោតនៅលើដីចំនួន៦០ដង លោតកាន់តែខ្ពស់កាន់តែល្អ។ បន្ទាប់មកលោតអន្ទាក់កន្លះម៉ោង ហើយក្នុងមួយវិនាទីត្រូវចេះប្តូរជើងលោត មានន័យថាលោតជើង២ផងនិងជើង១ផង។

4. ក្រោយពេលលោតអន្ទាក់រួចត្រូវតែសម្រាកចំនួន១០នាទី។ បន្ទាប់មកធ្វើការម៉ាស្សាជើងនិងចង្កេះទើបចូលគេង។

5. អ្នកត្រូវតែគេងឱ្យគ្រប់៨ម៉ោងជាដាច់ខាត ទោះបីជាអ្នករវល់យ៉ាងណាក៏ដោយក៏មិនត្រូវតិចជាង៧ម៉ោងដែរ ទើបធ្វើឲ្យឆ្អឹងអ្នកលូតលាស់បានល្អ៕
 បញ្ជាក់: ចលនាខាងលើនេះអាចធ្វើឱ្យតែអ្នកដែលមានអាយុ២៣ឆ្នាំចុះលូតកម្ពស់បានប៉ុណ្ណោះ ហើយអាយុកាន់តែតូចកាន់តែល្អ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង